អគ្គីភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយល្វែងនៅខណ្ឌចំការមនទាំងកណ្តាលអាធ្រាត្រ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែឧសភា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញដោយបានឆាបឆេះផ្ទះមួយល្វែងស្ទើរទាំងស្រុងតែម្តង។


បើតាមសម្តីអ្នករស់នៅក្បែរនោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញផ្សែងលាយជាជមួយអណ្តាតភ្លើងចេញពីផ្ទះខាងលើភ្លាមនោះបានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានអោយជួយអន្តរាគមហើយកម្លាំងបង្កាពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ បានចេញជួយអន្តរាគមន៍ភ្លាមផងដែរ។



ទោះបីយ៉ាងអគ្គិភ័យបានឆាបឆេះផ្ទះខាងលើស្ទើរតែស្រុងទៅហើយ ដោយបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។
ប្រតិបត្តិការជួយពន្លត់ខាងលើកម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន១៣គ្រឿងក្នុងការជួយបាញ់ពន្លត់៕

ប្រភព៖ FB