ភាពយន្ត ៖ ខ្សែភាពយន្តដែលឆ្លុះបង្ហាញពីវិបត្តិរបស់ភូមានៅឆ្នាំ ២០០៧ ធ្វើអោយមហាជន ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លះ ពិសេសរឿងមួយនេះបានឆ្លុះបញ្ចាំងពីរបបគ្រប់គ្រងរបស់លោក ណាន់ មីន ដែលប្រកាន់ជំហរតឹងរឹងនិងទប់ឆ្កាត់ បង្រ្កាបយ៉ាងខ្លាំងទៅនឹងចលនាប្រជាធិបតេយ្យរបស់ប្រទេស។

ប្រិយមិត្តពិតជាបានទស្សនានិងដឹងអំពីតួរអង្គ រ៉ាំបូ ដែលលោកដើរតួរសំខាន់ក្នុងរឿងនោះ ដែលលោកតំរូវជាតួរអង្គ Jonh Rambo លោកជាតួអង្គ ទាហានអាមេរិករស់នៅក្នុងទឹកដីថៃក្នុងភូមិមួយក្បែរព្រំដែន ភូមា ដោយលោកប្រកបរបរសាមញ្ញគឺចាប់ពស់សំរាប់លក់ និង ដឹកអ្នកទេសចរកំសាន្តតាមដងទន្លេ តែគាត់ត្រូវក្រុមចោរតាមដងទន្លេស្នាក់ប្លន់ ដោយទប់និងការប៉ុនប៉ងរំលោភស្រ្តីទេសចរពីសំណាក់ចោរទាំងនោះទើបគាត់បញ្ចេញថ្វីដៃតែម្តង។ តែអ្វីដែលអាចនាំអោយគាត់ឈានជើងចូលក្នុងសង្គ្រាមនៅភូមានេះបានគឺការបញ្ចុះបញ្ចូលរបស់លោក Sara Miller ដើម្បីអោយលោកប្រតិបត្តការរំដោះចំណាប់ខ្មាំង។

ឆុតឆាកសង្គ្រាមទាំងនោះមានគ្រប់រស់ជាតិ និង ស្តែងៗខ្លាំងណាស់ដែលធ្វើអោយអ្នកទស្សនាមានភាពរន្ធត់ ព្រឺរព្រួចយ៉ាងខ្លាំងផងដែរ ហើយចុងបញ្ចប់នៃសាច់រឿងគឺចំណាត់ខ្មាំងត្រូវបានរំដោះ និង មេទ័ពរបស់សត្រូវត្រូវបានសំលាប់ដោយដៃរ៉ាំបូផ្ទាល់៕ Sing Ly




