ទីបំផុត យិត មាសឧស្សាហ៍ ធ្វើបានសំរេចក្នុងកម្មវិធី Asia Model Star Award 2018 នៅកូរ៉េខាងត្បូង

សិល្បះ ៖ លោក យិត មាសឧស្សាហ៍ ដែលជាតំណាងកម្ពុជា បានឈ្នះពាននៅក្នុងកម្មវិធី Asia Model Star Award 2018 ដែលប្រព្រឹត្តទៅនៅប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ ដោយកម្មវិធីនេះត្រូវបានតារាល្បីៗ មានទាំងសមត្ថភាពនិងរូបសម្រស់តំណាងអោយប្រទេសជាច្រើនបានចូលរួមក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ជាពិសេសពានរង្វាន់ Asia Model Star Award 2018 នេះក៏ជាសក្ខីភាពមួយបង្ហាញពីសមត្ថភាពសំដែងនិងការរីកចំរើនលើវិស័យសីល្បះរបស់ខ្មែរយើងផងដែរ។

ឆ្លើយតបទៅនឹងចំណាប់អារម្មណ័របស់លោក យិត មាសឧហ្សាហ៍ ពេលទទួលពាន លោកបានសម្ដែងក្ដីត្រេកអរ និងថ្លែងអំណរគុណដល់ហ្វេនកម្ពុជា និងមនុស្សជុំវិញខ្លួនលោកទាំងអស់ដែលបានគាំទ្រលោក។ ជាពិសេសនៅលើបណ្តាញសង្គមលោកបានសរសេរបន្ថែមទៀតថា ៖ «ពិតជាមានមោទនភាពណាស់ដែលបានចូលរួមក្នុងកម្មវិធី Asia Model Star Award 2018 នៅក្នុងប្រទេសកូរ៉េ សូមអរគុណដល់ KMA (Korea Model Association) ដែលបានផ្តល់កិត្តិយស ចំពោះវត្តមានខ្ញុុំបាទ អ្វីដែលខ្ញុំទទួលបាន គឺជាអ្វីដែលអ្នកគ្រប់គ្នាទទួលបានដូចគ្នា គ្រប់យ៉ាងសូមអរគុណដល់ប៉ា និងម៉ាក់ ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសអ្នកគ្រប់គ្រង និងពីសំណាក់ក្រុមការងារទាំងអស់ ក៏អរគុណដល់មិត្តភក្តិ និងពុកម៉ែបងប្អូន ហេីយនិងពីសំណាក់មិត្តៗយុវវ័យដែលស្រលាញ់ និងចូលចិត្តខ្ញុំតាំងពីដេីមរហូតមក បេីមិនមានអ្នកទាំងអស់គ្នាក៏ខ្ញុំគ្មានថ្ងៃនេះដែរ ជោគជ័យនេះជារបស់យេីងទាំងអស់គ្នា»

គួរបញ្ជាក់ផងដែរថា លោក យិត មាសឧស្សាហ៍ ចាប់ផ្តើមប្រឡូកសិល្បះឆ្នាំ 2013 ជាតារាបង្ហាញម៉ូតនៅក្នុងក្រុម sun super model ហើយលោកក៏បានទទួលជ័យលាភីពាន ៣រូចមកហើយផងដែរ រួមមាន ៖

1.Mr. Smiley Award in Mister Asia contest ,
22- 9 – 2014 in Hong kong City លោកបានឈ្នះពានរង្វាន់ញញឹមស្រស់ជាងគេនៅក្នុងការប្រកួត Mister Asia Contest 22- 9 -2014 នៅទីក្រុងហុងកុង
2. Mr. Winner in Mr. Angkor Compet , 15 – 8 -15 in cambodia.លោកបានឈ្នះការប្រកួតបុរសឯកអង្គរ នៅថ្ងៃ 15 – 8 -2015 នៅប្រទេសកម្ពុជា
3.The Favorite in Mr.. Universal Ambassador, 10 -12 -2015 in indonesia city គាត់បានឈ្នះពានរង្វាន់ប្រជាប្រិយជាងគេ in Mr. Universal Ambassador នៅថ្ងៃទី 10 – 12 -2015 នៅប្រទេសឥណ្ឌូនេស៊ីដែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដែរមានការចូលរួមពី19ប្រទេសនៅលើពិភពលោក៕