បទពិសោធន៍រាប់សិបឆ្នាំតែ ទេព រិនដារ៉ូ នៅបារម្ភស្នាដៃបុរាណមួយ

កំសាន្ត៖ បើទោះជាមានបទពិសោធសម្តែងរាប់មិនអស់ ហើយត្រូវទស្សនិកជនណនិងមិត្តក្នុងសិល្បះចាត់ទុកជាតារារាមច្បងគួរឲ្យគោរពនិងយកតម្រាប់តាមបុន្តែ លោក ទេពរិដារ៉ូ នៅតែបង្ហាញកាព្រួយបារម្មណ៍ចំពោះស្នាដៃបុរាណថ្មីមួយដែល គឺរឿង សព្វសិទ្ធិ ដែលត្រូវច្នៃផលិតជាខ្សែរភាពយន្តភាគដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្ស PNN នៅពេលខាងមុខ ។


លោក ទេពរិនដារ៉ូ និយាយថារឿងសព្វសិទ្ធិ​ គឺជាស្នាដៃមួយមានភាពល្បីល្បាញ ហើយកាសម្តែងរបស់តួអង្គក្នុងរឿងនេះនាពេលកន្លងទៅតួសម្តែងមានកាគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង ដូច្នេះហើយទើបលោកគិតថាស្នាដៃថ្មីពីរឿងដុំមកបន្លាយជារៀងភាគបែបនេះគឺជារឿងមួយដែលធ្វើឲ្យពីបាកខ្លាំងណាស់សម្រាប់លោក ។
ទាំងពាក្យពេជ្រកាយវិកានិងសាច់រឿងទាំងមូលគឺជាអ្វីដែលតារាជើងចាស់រូបនេះគិតថាពិបាកធ្វើបាន ព្រោះតែជាសាច់រឿងបុរាណមួយដែលប្លែកពីរឿងបុរាណមុនៗដែលលោកធា្លប់សម្តែង លោកមានអារម្មណ៍ថាលេងមិនដល់ដែលធ្វើឲ្យទស្សនិកជនទទួលយកមិនសូវបាន ហើយក៍ជាក្តីបារម្មណ៍មួយទៀតផងដែរ ។

បើទោះជាយ៉ាងណាតារាជើងចាស់រូបនេះបានបង្ហាញការជឿជាក់លើក្រុមបញ្ចេកទេសនិងអ្នកដឹកនាំរឿង សព្វសិទ្ធ ហើយនិងអាចជួយលោកបានច្រើនដើម្បីធ្វើយ៉ាងណាឲ្យខ្សែរភាពយន្តនេះឲ្យល្អដូចជាតារាមុនៗធ្លាប់សម្តែង លោក ទេព រិនដារ៉ូ សង្កត់ធ្ងន់ថា ខ្សែរភាពយន្តមួយនេះអាចឲ្យលោកយកចិត្តទុកដាក់ខ្ពស់ និងឈឺក្បាលជាងមុនប្រើសិនចង់ឲ្យអ្នកទស្សនាមិនរិះគន់ការសម្តែងរបស់ខ្លួន តែយ៉ាងណាតារាសម្តែងរាមច្បងរូបនេះបង្ហាញកាជឿជាក់ថាស្នាដៃបុរាណមានភាពល្បីល្បាញខាងលើនិងទទួលកាគាំទ្រខ្លាំងពីទស្សនិកជនហើយអាចជាស្នាដៃប្លែកភ្នែកមួយទៀតសម្រាប់អ្នកទស្សនាជាពិសេសភ្ញៀវថ្មីដែលមិនទាន់ដឹងនិងយល់ច្បាស់ពីសាច់រឿងមួយនេះ ។

តារាសម្តែងលោក ទេព រិនដារ៉ូ និងដើតួសម្តែងជាព្រះបិតា នាងបុទុមកេសរ ដែលសម្តែងដោយកញ្ញា ម៉ាក់ សែនសូនីតា ហើយតួអង្គ​សព្វសិទ្ធនេះសម្តែងដោយលោក អែត​វីន ខ្សែរភាពយន្តភាគមួយនេះនិងប្រើពេលផលិតកន្លះឆ្នាំមុនចាប់ចាក់បញ្ចាំងជាផ្លូវកានៅPNN នាដើមឆ្នាំ២០១៩ ៕

(សូមទស្សនាវិដេអូខាងក្រោម) 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F30daily%2Fvideos%2F2034669130121160%2F&show_text=0&width=476

បក្រភព៖ ៣០ដេលី