បុកឥតល្ហែដោយសារចិន សមត្ថកិច្ច​ រកឃើញជនជាតិចិនភាគច្រើន​នៅខេត្តព្រះសីហនុ​បើកបរ​ គ្មានឯកសារត្រឹមត្រូវ

ខេត្តព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍​ទោ​ ជូន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុបានអោយដឹងថា​ នៅ​ថ្ងៃសៅរ៍ ៦រោច​ខែ​ពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​ឧសភា​​ ឆ្នាំ​២០១៨ វេលាម៉ោង ២:៣០នាទី​យប់​ កម្លាំងជំនាញផែនសណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​ព្រះសីហនុ​ បានចុះត្រួតពិនិត្យ​រឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជាពិសេស​ អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ​ នៅ​គោលដៅ​​ចំនួន២ ៖
១-គោលដៅ​លើផ្លូវវិថី២ធ្នូ​ ត្រង់ណុច​ ច្រមុះ​ជ្រូក​គុជអាស៊ី​ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ។
២-គោលដៅ​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​ P6 រង្វង់​មូល​តោ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ។

ជាលទ្ធផល ​ឃាត់រថយន្តបានចំនួន​ ០៧គ្រឿង​ មានដូចខាងក្រោម​ ៖
១-រថយន្តម៉ាក​ HYUNDAI ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-7593។
២-រថយន្តម៉ាក​ HIGHLANDER ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2S-0691 ។
៣-រថយន្តម៉ាក​ HIGHLANDER​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-1456 ។
៤-រថយន្តម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AQ-2076 ។
៥-រថយន្តម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-9673 ។
៦-រថយន្តម៉ាក​ HYUNDAI H1 ពណ៌ ប្រផេះ​ គ្មានផ្លាកលេខ​ ។
៧-រថយន្តម៉ាក​ LEXUS​ RX​300 ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-9312 ។
រថយន្ត​ទាំងអស់​ បើកបរ​ដោយ​ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​ និង​មាន​ប័ណ្ណ​​បើក​បរ​ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់​ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ជា​បណ្ដោះ​អាសន្ន​​ដើម្បី​អនុវត្ត​បន្ត​ ៕