ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១នឹង៣០នាទី លើផ្លូវជាតិលេខ៤ (ចន្លោះពីចំណោតរាមទៅស្មាច់ដែង) គីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តម៉ាក Hyundai ពណ៌ក្រហម លេខភ្នំពេញ 3C-5657 (របស់ក្រុមហ៊ុនT.M) មានទិសដៅចេញពីខេត្តព្រះសីហនុ ទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏ប៉ះនឹងម៉ូតូមួយគ្រឿងម៉ាក HONDA Click ពណ៌ទឹកប្រាក់ លេខព្រះសីហនុ 1C-7718 បើកបរដោយឈ្មោះ ស្រឿ គឹមស្រេច ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ បើកបរ ទីលំនៅខេត្តត្បូងឃ្មុំ ដែលមានទិសដៅស្របគ្នា។ ភ្លាមៗនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក Hyundai ពណ៌ស លេខភ្នំពេញ 3C-6345 (របស់ក្រុមហ៊ុន ហុង ឡេងហ៊ួរ) បានបុកពីខាងក្រោយរថយន្ត មុនបន្ថែមទៀត។ គ្រោះថ្នាក់នេះ ខាងភាគី រថយន្តដឹកកុងតឺន័រ មិនមានរងរបួសនោះទេ ព្រមទាំងបានគេចចេញ ពីកន្លែងកើតហេតុ ផងដែរ។ រីឯ អ្នកបើកបរម៉ូតូ រងរបួសស្រាលម្នាក់។ ដូចគ្នានេះដែរកាលពីយប់មិញនេះ ក៏មានគ្រោះថ្នាក់ ដាច់ដោយឡែកមួយទៀតនៅតំបន់ទឹកសាប ឃុំរាមផងដែរ មានរថយន្ដមិនស្គាល់អត្តសញ្ញាណ បានបុកមនុស្សម្នាក់ស្លាប់ ហេីយបេីករត់គេចបាត់ តែម្តង៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ






