ស្រុកព្រៃនប់៖ រថយន្តមួយគ្រឿង ម៉ាកTACOMAពណ៌ទឹកប្រាក់គ្មានផ្លាកលេខ បើកបរដោយឈ្មោះLIMING XIN ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកសណ្ឋាគារ នៅខេត្តកោះកុង ជាជនជាតិចិន មកពីខេត្តYunnanប្រទេសចិន។

ហេតុកានេះបានកើតឡើងកាលពីវេលាម៉ោង០២៖១៥នាទីរសៀល ត្រូវនិងថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៨ នៅចំណុចចន្លោះបង្គោលគីឡូ១៥៧, ១៥៨ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រថយន្តនេះបើកបរទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ។




របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ពេលមកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនរេចង្កូតក្រឡាប់មកខាងឆ្វេងដៃ តែពុំបណ្តាលអោយរងរបួសឬគ្រោះថ្នាក់ដល់អ្នកដ៍ទៃឡើយ ចំណែករថយន្តខូចខាតប្រហែល៥០% ៕


ប្រភព៖ Huy Bunleng