ជនជាតិចិនទៀតហើយ!! បើករថយន្តបុករ៉ឺម៉កម៉ូតូកង់បីស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់…

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបាន
កើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង១០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៦ លេខ១៦៧ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះជា ឈុនលី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិកណាល សង្កាត់ប្រាសាទ ក្រុងបាវិត ចំណែកម៉ូតូរ៉ឺម៉កកង់បីម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំស្លាកលេខខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយដឹងថា ជាជនជាតិចិនបើកបររថយន្ត ម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR-1968 ។

យោងតាមសមត្ថកិច្ចបញ្ជាក់ទៀតថា មុនកើតហេតុមាន មានរថយន្ត០១គ្រឿងម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-1968 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ស្រាប់តែទៅបុកនឹងរ៉ឺម៉កកង់បីម៉ាកហុងដា C125 ដែលបើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយយកអ្នកបើករថយន្តដែលរងរបួសធ្ងន់មកកាន់មន្ទីរពេទ្យ ចំណែកបុរសអ្នកបើករ៉ឺម៉កកង់បីដែលស្លាប់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី និងវាស់វែងព្រមទាំងអូសយកវត្ថុតាំងទាំង០២គ្រឿង ដែលខូចខាតធ្ងន់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅតាមច្បាប់ ៕

(វិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100024512205359%2Fvideos%2F181127622714310%2F&show_text=0&width=846 ប្រភព៖ Heng Ly