
ព្រះសីហនុ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា! ប្រជាសហគមន៍អូរខ្សាច់ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន០៦នាក់ ត្រូវបានចាប់ខ្លួនតាមបណ្តឹង របស់ឧកញ៉ា តាន់ តាត ដោយចោទថា ពួកគេប្រើអំពើហិង្សា លើអចលនទ្រព្យ និង បំផ្លាញដំណាំរបស់អ្នកដ៏ទៃកាលពីប៉ុន្មានខែមុន ។


លោកស្រីឡុចទូច តំណាងសហគមន៍បាននិយាយថា! ប្រជាសហគមន៍បានមករស់នៅកាប់ឆ្ការ និងដាំដំណាំលើដី ទំនាស់នោះតាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០០៣ លោកស្រីនិងប្រជាសហគមន៍ បានដាក់ពាក្យសុំកាន់កាប់ដីតាមរយ:មេភូមិ-មេឃុំ ។


លោកស្រីថា នៅពេលថ្មីៗនេះលោកឧកញ៉ា តាន់តាត ចេញមុខថា ជាដីរបស់គាត់មានលិខិតកាន់កាប់ តាំងពីឆ្នាំ១៩៩៥ ។
អ្នកទាំង៦នាក់ត្រូវឃុំខ្លួន នៅឡើយនៅយប់ថ្ងៃទី៧ឧសភានេះ ដើម្បីបញ្ជូនទៅតុលាការ,,,៕
ប្រភព៖ ដើមរាំង-Dermrang