Update: អគ្គីភ័យឆាបនេះបំផ្លាញភោជនីយដ្ឋាន The BODLEISN ធ្វើអោយបាត់អស់សំភារះមួយចំនួន និងមិនអ្នករងរបួសទេ

ភ្នំពេញៈករណីអគ្គិភ័យឆាបឆេះបំផ្លាញភោជនីយដ្ឋាន The BODLEIAN នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនក្រុងភ្នំពេញ កាលពីម៉ោងជិត១២ថ្ងៃត្រង់នាថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ។

ប៉ូលិសអោយដឹងថា ម្ចាស់ហាងឈ្មោះប៉ាត់ ត្រាប្រណី ភេទស្រីអាយុ៤២ឆ្នាំ។

ភោជនីយដ្ឋានដែលអគ្គិភ័យបំផ្លាញនោះជាប្រភេទសំណង់ថ្មប្រក់ដំបូលសង្ក័សីដែលមានទំហំ១១ម៉ែត្រគុណ១៦ម៉ែត្រ។អគ្គិភ័យបំផ្លាញនៅកន្លែងបន្ទប់ទទួលភ្ញៀវដែលមានទំហំ៤ម៉ែត្រគុណ៨ម៉ែត្រ។គ្មានមនុស្សរងរបួសអ្វីនោះទេ។

ស្ថិតនៅក្នុងហេតុការណ៍នោះក្រុមសមត្ថកិច្ចប៉ូលិសពន្លត់អគ្គិភ័យបានប្រើពេលជាងមួយម៉ោងក្នុងការចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យនេះទើបថមថយរលត់អស់ទៅវិញផងដែរពោលគឺមិនបណ្ដាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ចំពោះមូលហេតុនៃការឆាបឆេះភោជនីយដ្ឋានខាងលើនេះក្រុមសមត្ថកិច្ចប៉ូលិសជំនាញនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេពោលគឺកំពុងធ្វើការស្រាវជ្រាវនៅឡើយ។

គួររំលឹកផងដែរថានៅមូលដ្ឋានខណ្ឌចំការមនគ្រាន់តែរយៈ៣ថ្ងៃសោះមានករណីអគ្គិភ័យកើតឡើងចំនួន២លើកពោលគឺនៅលើកទី១បំផ្លាញផ្ទះប្រជាជននៅផ្លូវ៩៣សង្កាត់ទន្លេបាសាក់ទាំងកណ្ដាលយប់នាថ្ងៃទី៧ខែឧសភាឆ្នាំ២០១៨នេះនឹងនៅលើកទី២ករណីខាងលើនេះ៕