ព្រះសីហនុ ៖ កាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២ធ្នូ ត្រង់ចំណុចគោលដៅគុជអាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាអោយកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ រួមនឹងកម្លាំងចំនួន១៥នាក់ បានចុះត្រួតពិនិត្យ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ និងរថយន្តគ្មានស្លាកលេខ ។ ជាលទ្ធផលឃាត់រថយន្តចំនួន០៧គ្រឿង មានដូចខាងក្រោម ៖

រថយន្តទាំងនោះមាន ៖ LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1278 HYUNDAI H1 ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-6551 LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-9438 HYUNDAI H1 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2A-9932 LEXUS RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A-8161 CAMERY ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2L-5532 HIGH LANDER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AS-7957 រថយន្តទាំងនេះត្រូវបានបើកបរដោយជនជាតិចិន គ្មានប័ណ្ណបើកបរ
បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕



