កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាយ៉ាងច្រើនពេញបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីនារីម្នាក់ត្រូវបានប៉ូលីសចរាចរណ៍ធ្វើការផាកពិន័យ ដោយសារតែរូបនាងមិនពាក់មួកសុវត្ថិភាព ប៉ុន្តែក្រោយពីត្រូវប៉ូលិសធ្វើការផាកពិន័យ នារីរូបនោះមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ថ្លៃផាកពិន័យ ហើយក៏ត្រូវប៉ូលិសចរាចរណ៍សុខចិត្តដកលុយហោប៉ៅខ្លួនឯង ឲ្យនាងបង់ថ្លៃផាកពិន័យតែម្តង។

យោងតាមម្ចាស់គណនីឈ្មោះ Mo Ro Kot បានឲ្យដឹងថា “ណាគេថាពូប៉ូលីសចិត្តអាក្រក់?? ថ្ងៃនេះជិះទៅទិញអីញាំអត់ពាក់មួក ពូប៉ូលីសចាប់ដឹកពីសុវណ្ណាដល់ខ័ណ្ឌចំការមន សំខាន់ផាកអស់15000៛តែក្នុងខ្លួនសល់តែ5000៛ទេ ក៏ប្រាប់គាត់ថាពូអើយញុំអត់បានយកលុយមកទេទិញអីញាំមិញអស់ហើយសល់តាបុិនហ្នឹង គាត់ក៏ថាក្មួយឯងរកមើលៗក្រែងសល់ខ្លះទៀត, មើលអស់ហើយពូញុំលូកឡើងចង់រហែកហោប៉ៅខោហើយ អត់មានផង គាត់គិតមួយសន្ទុះ ក៏ដកលុយមក10000៛រួចថានេះក្មួយយកទៅបង់អោយគេសិនទៅហើយយកបង្កាន់ដៃយកម៉ូតូជិះទៅផ្ទះវិញស្រួលបួលលើកក្រោយពាក់មួកផង!! ហើយឡើងចឹង ពូប៉ូលីសហ៎ផាកអូនហើយជួយបង់លុយអោយអូនទៀត ហើយឡើងចិត្តល្អ loveម៉ងហា៎ វាមិនច្រើនទេតែវាជាទឹកចិត្ត អរគុណពូប៉ូលីសធំៗ”៕
