(ខេត្តកណ្តាល) នៅព្រឹក ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦:៤0នាទី កម្លាំងអន្តរាគមន៍ អធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្វាយអន្ទរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចរង្វង់មូលស្វាយអន្ទរ សង្ស័យពាក់ព័ន្ធក្នុងករណីចោរកម្ម (លួចរថយន្ត)ពីចំណុចផ្លូវជាតិលេខ ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមការអោយដឹងពីអធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរ រថយន្តម៉ាក Toyota Tacoma ពណ៌ ស្ករ ឆ្នាំផលិត ១៩៩៦ ស្លាកពិត ភ្នំពេញ 2D: 0879 ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យធ្វើការផ្លាស់ប្តូរស្លាកលេខ ទៅស្លាកលេខ កំពង់ឆ្នាំង 2A:1030 ។ស្លាកលេខពិត ភ្នំពេញ 2D 0879 ដែលមានម្ចាស់ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិ តាកុច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ១- ឈ្មោះ រិទ្ធ ធារ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំ កាណាឌីយ៉ា មុខរបរ (មិនពិតប្រាកដ)២. រ៉ា ប៊ុនរឹទ្ធ ភេទ ប្រុស អាយុ ៣៧ឆ្នាំ នៅភូមិស្លាកែត ឃុំស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង ០២នាក់ បាននាំខ្លួនមកអធិការរដ្ឋានដើម្បីសាកសួរ ដោះស្រាយតាមផ្លូវច្បាប់ ៕


