ក្តៅៗ ! ម្ចាស់ឡាន Highlander បានសុំទោសជាមួយហេតុផលថា “ភ្លេច”

ក្តៅ៖ បន្ទាប់ពីផ្ទុះរឿងចាក់សាំងមិនឲ្យលុយ ពេញហ្វេសបុករួចមក ឥឡូវនេះម្ចាស់ស្ថានីយ៍បានបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់ថា ឡាននោះបានមកសងលុយគាត់វិញហើយដោយប្រាប់ហេតុផលថាភ្លេច។

ម្ចាស់ស្ថានីយ៍បានសរសេររៀបរាប់ថា៖ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។

គាត់បានសុំទោសជាមួយហេតុផលថា “ភ្លេច”!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ!

ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។ សូមអរគុណដល់មហាជនទាំងអស់ដែលបានផ្សាយបន្ត នឹងបានផ្តល់ជាតំរុយដល់យើងខ្ញុំ! សូមជូនពរឲជួបតែសំណាងល្អគ្រប់គ្នា! សូមជួយ like and share ផង…

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F703730906438083%2Fvideos%2F1288050008006167%2F&show_text=0&width=560

ប្រភព៖ khmer Noth Komsan