គួរអោយអាសូរ ! នារីខារ៉ាអូខេម្នាក់ត្រូវគេធ្វើឃាតដោយមិនដឹងមូលហេតុ

(ខេត្តសៀមរាប) ប្រទះឃើញ សពមនុស្សស្រី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦និង១០ នាទី នៅចំណុច ការដ្ឋានកាយដី នាយកដ្ឋាន វិស្វកម្មក្រសួងការ ពារជាតិស្ថិតនៅ ភូមិដំណាក់ដំរី ភូមិស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ស៊ុន នាង ភេទស្រីអាយុ ២៦ឆ្នាំ ស្រុកកំណើត នៅភូមិទី៣ សង្កាត់សៀមរាប ក្រុងសៀមរាប បច្ចុប្បន្ន បម្រើការងារ បុគ្គលិកខារ៉ាអូខេកម្សាន្តរីករាយ ស្ថិតនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀម រាប។សពរបស់ជនរងគ្រោះគឺដេកផ្ងារ ជើងសន្តូកត្រង់ ដៃ ខាងស្ដាំ អង្កុញឡើងលើ ដៃឆ្វេង ស្របនឹងដងខ្លួន សពមាន មាឌធំល្មម សម្បុរខ្មៅស្រអែម សក់វែងពណ៌ខ្មៅ ច្រមុះស្រួច ស្លៀករ៉ូបពណ៌ ទឹកដោះគោខ្មៅ ។ ការសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ ដោយសារ រឹតក ហើយបាន ប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត៕