Lexus NX 300 ឆ្នាំ២០១៨ ដ៏ថ្មីស្រឡាង ចំណែកតំលៃវិញមិននឹកស្មានដល់

ប្រភេទរថយន្ត Luxus ជាម៉ាករថយន្តដែលមានការនិយមនិងប្រើប្រាស់ពាសពេញពិភពលោក ទន្ទឹមនិងនេះផងដែរប្រទេសកម្ពុជាយើងក៏និយមរថយន្តម៉ាកនេះផងដែរ។ ថ្ងៃនេះយើងមកស្គាល់រថយន្តកូនកាត់បែបថ្មីរបស់ Lexus ម្តងគឺម៉ាក Lexus NX 300 ឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងតែម្តង។


Lexus NX 300 2018 គឺជាឈ្មោះថ្មីដែលពីមុនគេហៅថា NX 200t វាមានភាពខុសប្លែកគ្នាតិចតួចប៉ុន្ដែ វាជាប្រភេទរថយន្តប្រណីតទំនើបមួយប្រភេទដែលមានរចនាបទ និងទម្រង់បែប mini-RX 350 ។
គួររំលឹកផងដែរថា ៖ កាលពី​ចុង​​ឆ្នាំ​ ២០១៥ ​ក្រុមហ៊ុន​ Lexus បាន​បន្ថែម​នូវ​​ត្រកូល​ RX ដែល​មាន​ប្រភេទ​ម៉ាស៊ីន​​ស៊ីឡាំង​ ៤ Turbocharged និង​​បាន​ឲ្យ​ឈ្មោះ​ថា​ RX 200t។ ប៉ុន្តែ​នៅ​សម្រាប់​ស៊េរី​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Lexus ក៏​បាន​ប្រែ​ឈ្មោះ​ RX 200t នេះ​ ទៅ​ជា​ RX 300 វិញ ពិសេសរថយន្តម៉ាក RX 300 ​ស៊េរី​ថ្មី​នេះ​ដែរ​មិន​មាន​ដាក់​លក់​នៅ​តំបន់​អាមេរិក​ខាង​ជើង​នោះ​ទេ។


ម៉ាស៊ីន​របស់​ RX 300 ស៊េរី​​ថ្មី គឺ​​ជា​ប្រភេទ​ 8AR-FTS មាន​ចំណុះ​ ២,០ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ២៣៨ សេះ និង​ចំណាយ​ពេល​ ៩,២ វិនាទី​ដើម្បី​បង្កើន​សន្ទុះ​ពី​ ០ ឡើង​ដល់ ១០០ គ.ម/ម៉។ ល្បឿន​អតិបរមា​របស់​វា​គឺ​ ២០០ គ.ម/ម៉ និង​ប្រេង​ឥន្ធនៈ​មួយ​លីត្រ​អាច​ជិះ​បាន​ចម្ងាយ​ ១២,៣៥ គីឡូម៉ែត្រ។ ធៀប​នឹង​ RX 350 ឆ្នាំ​ ២០១៨ មួយ​លីត្រ​អាច​ជិះ​បាន​ចម្ងាយ​ ១០,២ គីឡូម៉ែត្រ។
​​​​ក្រៅ​ពី​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខុស​គ្នា​ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់​ RX 300ស៊េរី​ថ្មី​ មិន​ខុស​គ្នា​ខ្លាំង​ពី​ RX 350 ប៉ុន្មាន​នោះ​ទេ។
ដោយ​សារ​មាន​ម៉ាស៊ីន​ទំហំ​តូច​ ហេតុ​នេះ​ RX 300 ស៊េរី​ថ្មី​ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ RX 350 ច្រើន ដោយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ RX 300 មាន​តម្លៃ​ប្រហាក់ប្រហែល​ ១០ ម៉ឺន​ដុល្លារ។
ចំនុចដែលគ្រប់គ្នាពេញចិត្តជាមួយ NX 300 2018 នោះគឺកន្លែងដ៏ទូលាយសំរាប់ដាក់សំភារៈ ដូចនេះអ្នកដែលនិយមធ្វើតំណើរទេសចរ បោះជុំរំ ចុះកម្មសិក្សា ពិតជាមិនខកបំណងឡើយ៕ Sing Ly