ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បានកើតឡើងនៅពេលរថយន្តធំបើកលឿនជ្រុលបុកបង្គោលភ្លើងធ្លាក់ផ្លូវ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេចខេត្តព្រៃវែង កាលពី១១យប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨។
ប្រភពបានឲ្យគេហទំព័រ”ដើមរាំង”ដឹងថា!នៅមុនពេលកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក HYUNDAI ពណ៌សគ្មានស្លាកលេខបើកដោយជនមិនស្គាល់ឈ្មោះព្រោះ គេចបាត់។
ដោយបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើរថយន្តបានរេចង្កូតធ្លាក់ពីលើផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ចូលវត្តតាគោក១ ហើយជ្រុល
ទៅបុកបង្គោលសញ្ញាប្រាប់ទិស១ បណ្ដាលឲ្យរងការខូចខាតជាដំណំ ករណីនេះមិនបណ្តាលអោយមានអ្នករងរបួសទេ ។ ចំណែករថយន្តបានស្ថិតនៅកន្លែងកើត
ហេតុដដែលរងចាំមន្ត្រីមានសមត្ថកិច្ចចាត់វិធានការណ៍បន្ត៕


