ភ្នំពេញ៖ មានរថយន្តសេរីទំនើបមួយគ្រឿង បានបើកបុកស្លាកប៉ាណូដ៍ធំមួយនៅត្រើយខាងកើតស្ពានជ្រោយចង្វា បណ្តាលឲ្យបាក់ដាច់ត្រឹមគល់ និង រថយន្តក្រឡាប់ឆេះគៀបអ្នកបើកបរក្នុងរថយន្តរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។

បើតាមសម្តីអ្នករស់នៅក្បែនោះបានប្រាប់ថា មានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក អូឌី(Audi) ពណ៌ស ស្លាកលេខភ្នំពេញ2AF-9229 ដែលបើកដោយបុរសម្នាក់ក្នុងទឹសដៅពី ផ្លូវជាតិលេខ7ចូលក្រុងភ្នំពេញ បុកបាក់ដាច់ត្រឹមគល់ និង រថយន្តក្រឡាប់ឆេះគៀបអ្នកបើកបរក្នុងរថយន្តរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
(មានវិដេអូ)







ដោយ៖ សុវណ្ណ ដេត
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា