ធ្លាក់យន្តហោះនៅគុយបាស្លាប់មនុស្សជាង១០០នាក់របួសធ្ងន់3នាក់កំពុងជួយសង្គ្រោះ

បរទេស ៖ មនុស្សជាង១០០នាក់បានស្លាប់បន្ទាប់ពីយន្តហោះ Boeing 737 មួយគ្រឿងបានធ្លាក់នៅក្បែរអាកាស
យានដ្ឋានអន្តរជាតិ Jose Marti ក្នុងទីក្រុងឡាហាវ៉ាន។


យន្តហោះប៊ូអ៊ីង 373 បានចាប់ផ្តើមចេញដំណើរនៅវេលាម៉ោង ១២ និង០៨នាទី ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៨ លើជើងហោះហើរក្នុងស្រុកមួយ ទៅកាន់ទីក្រុង ហូលហ្គីន (Holguin)។
យោងតាមក្រុមហ៊ុនម៉ិកស៊ិក (Mexican)បានឱ្យដឹងថា យន្តហោះនេះដឹកអ្នកដំណើរ និងអាកាសយានិកសរុប ១១០ នាក់។


មានសមាជិកអាកាសយានិកម៉ិកស៊ិកចំនួន 6 នាក់នៅលើជើងហោះហើរនេះដែរ ហើយអ្នកដំណើរភាគច្រើនគឺពលរដ្ឋគុយបា ដោយមានជនបរទេសតែ 5 នាក់ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះទាំងអស់ ។ នេះបើតានវេបសាយ Cubadebate របស់រដ្ឋគុយបា បានរាយការណ៍ឲ្យដឹង។


លោក Miguel Diaz-Canel ប្រធាននាធិបតីគុយបាបានថ្លែង បន្ទាប់ពីចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងធ្លាក់យន្តហោះថា មានគ្រោះថ្នាក់ជើងហោះហើរ ។ ព័ត៌មានមិនទាន់បញ្ជាក់ច្បាស់លាស់ទេ ។ វាទំនងជាចំនួនជនរងគ្រោះកើនឡើងច្រើន ។
ទូរទស្សន៍រដ្ឋបានផ្សាយថា វាជាជើងហោះហើរក្នុងស្រុកមួយ ពីរដ្ឋធានីគុយបា ទៅទីក្រុងហូលហ្គីន នៅភាគខាងកើតនៃដែនកោះនេះ ។

យន្តហោះនេះត្រូវបានជួលឱ្យក្រុមហ៊ុនអាកាសចរណ៍ Cubana de Aviación ដោយក្រុមហ៊ុនអាកាសចរណ៍ម៉ិកស៊ីកូ Aerolineas Damojh ។
អាជ្ញាធរម៉ិកស៊ិកបាននិយាយថា យន្ដហោះនេះត្រូវបានកសាងឡើងក្នុងឆ្នាំ 1979 ហើយត្រូវបានត្រួតពិនិត្យដោយជោគជ័យកាលពីខែវិច្ឆិកា ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FCHANCHIN168%2Fvideos%2F2314961648730793%2F&show_text=0&width=476

ប្រភព៖ ដើមរាំង-Dermrang