សមាគមសិល្បសុវណ្ណភូមិនឹងសម្តែងល្ខោនស្បែកធំ និង ល្ខោនខោល ជាការសម្តែងដែលលោកគ្រូ ម៉ាន កុសល បានខិតខំច្នៃការសម្តែងឲ្យកាន់តែប្លែក និងទាក់ទាញ តែងតែសម្តែងនៅរៀងរាល់ថ្ងៃសុក្រ និង សៅរ៍ ។ ប៉ុន្តែបែរជាមិនមានអ្នកចូលរួមទស្សនាទៅវិញ អ្វីដែលកាន់តែកាន់ពិបាកនោះគឺ នៅសប្តាហ៍នេះ គ្មានមានអ្នកមកចូលរួមទស្សនាទាល់តែសោះ រហូតដល់សមាគមសិល្បសុវណ្ណភូមិ បានលុបចោលការសម្តែង។

មូលហេតុដែលការសម្តែងត្រូវបានលុបចោលបែបនេះធ្វើឲ្យសិល្បករបុរាណល្ខោនខោល និងហ្វេសប៊ុកផេករបស់ខ្លួន Srolanh Lakhoan-ស្រលាញ់ល្ខោន បានបង្ហោះរូបភាព រួមទាំងបង្ហាញអារម្មណ៍អស់កម្លាំងចិត្ត ដោយក្រោយពេលគ្មានអ្នកមកទស្សនា ព្រមទាំងសំណូមពរឲ្យមានការគាំទ្រដល់សិល្បៈបុរាណល្ខោនខោលឲ្យរស់រានមានជីវិតផង។

សូមបញ្ជាក់ថា ដែរសមាគមសិល្បៈសុវណ្ណភូមិតែងតែធ្វើការសម្តែងរៀងរាល់ថ្ងៃសុក្រ និងសៅរ៍ វេលាម៉ោង៧ល្ងាច សំបុត្រតម្លៃ : ២០០០០រៀល សិស្ស-និស្សត (មានកាតសិស្ស) : ១០០០០រៀល បរទេស:៤០០០០រៀល ចំណែកទីតាំង សមាគមសិល្បៈសុវណ្ណភូមិ ទីតាំងផ្ទះលេខ ១៦៦ ផ្លូវ ៩៩ កែងផ្លូវ ៤៨៤ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នពេញ ៕




