អបអរសាទកម្ពុជា! អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោលខ្មែរ ជាសម្បត្តិវប្បធម៌ តាមសំណើរបស់កម្ពុជា…(សូមទស្សនាវិដេអូ)

មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។

ឯកឧត្តមបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះគឺធ្វើឡើង បន្ទាប់ពីមាន ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបំផុសព័ត៌មានដែលបង្កការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។

ឯកឧត្ដម ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ ទំនងសង្គមបែបនេះ គឺជាព័ត៌មានគ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មានទាំងនោះ គ្រាន់តែ ចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឱ្យបានច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថា ជារបស់ប្រទេសណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរ​ចេញ ពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។

ពាក់ព័ន្ធទៅនឹងការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលនេះ នឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។

សូមរម្លឹកថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៥។

ទន្ទឹមនេះ កាលពីឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជូនឯកសារចាប៉ីដងវែងដែលបានរៀបចំចប់សព្វគ្រប់ទៅ អង្គការ យូណេស្កូ កាលពីឆ្នាំ២០១៦។

ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ៕

(សូមទស្សនាវិដេអូខាងក្រោមនេះ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F202339057029182%2Fvideos%2F423550674837126%2F&show_text=0&width=560

ប្រភព៖ ក្រសួងវប្បធម៌

ព្រឺសម្បុរខ្ញាក… ! បើមិនជឿរកុំប្រមាថ បារមី វិញ្ញាណ គ្រង កំពុងតែសម្តែង ហើយគ្រងឈុតព្រះនាងឥន្ទ្រទេវី ស្រាប់តែវិញ្ញាណចូលសណ្ឋិត កញ្ញា លី ឌីណា

ជាក់ស្ដែងណាស់ កញ្ញា ភីយ៉ា បានអះអាងថា គ្រាន់តែនាងគ្រងឈុត ព្រះនាង ឥន្ទ្រទេវី ហើយភ្លាមនោះ ស្រាប់តែរូបនាងចេះតែមានអ្វីម្យ៉ាង មកបញ្ជារាងកាយនាងអោយធ្វើសកម្មភាពប្លែកៗនិងអោយរាំជាច្រើនលើកមកហើយប៉ុន្តែបណ្ដាលមកពីនាងចេះតែបន់ និងចេះតែប្រឹងទប់អារម្មណ៍ ទើបអាការៈនោះមិនធ្វើឲ្យឆោរឡោក្នុងពេលដំបូងៗ ។

យ៉ាងណាមិញ នៅពេលដែលនាងរៀបចូលថត ហើយកំពុងសារ៉េជាយសំពត់ ស្រាប់តែវិញ្ញាណចម្លែកធ្វើអោយនាងបង្វិលខ្លួនរាំរែកទាល់តែបាន ដោយនាងមិនអាចបញ្ជារ រាងកាយរបស់ខ្លួនមិនបានតែម្ដង។

នាងត្រូវគេឃើញបង្ហាញទឹកមុខស្លេកស្លាំង និងភ័យយ៉ាងខ្លាំង បន្ទាប់ពីអ្នករៀបចំកម្មវិធី និងក្រុមការងារចាប់ដៃចាប់ជើង និងជួយបន់អោយនាងបានដឹងស្មារតីឡើងវិញ។

នាងថាខ្លួនតែងតែភ័យអោយតែគ្រងឈុតបុរាណ តែសម្រាប់សភាពលើកនេះ គឺនាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងពីតែងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែអោយនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និងញាំអី ដើម្បីកុំអោយភ្លេចខ្លួន ហើយបណ្ដោយវិញ្ញាណដែលសណ្ឋិតបញ្ជាខ្លួនបាន។

នាងថាក្រោយពេលគេចាប់អោយដឹងស្មារតី រូបនាងភ័យចង់ស្លន់តែម្ដង ដោយសារតែនាងខ្លាចមានអាការៈបែបនេះ ហើយថតមិនកើត។

(សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា )

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F308297006416743%2F&show_text=0&width=560

ប្រភព៖កូន ខ្លាតូច

ប្លែកម្យ៉ាង!! ទេវតា ជិះសុីក្លូ លំហែកាយក្នុងទីក្រុងភ្នំពេញ…(ចុចអានបន្ត)

ភ្នំពេញៈ កញ្ញា ស៊ូ ដាណេ សាងការភ្ញាក់ផ្អើលខ្លាំង ក្រោយជិះស៊ីក្លូ តែងតួទេវតាចូលរួមកម្មវិធីសិល្បៈប្រចាំឆ្នាំ ដើម្បីចូលរួមលើកកម្ពស់តម្លៃសិល្បៈបុរាណ ដែលតម្រូវឲ្យ​សិល្បកររំលេចអ្វីជាទម្រង់សិល្បៈបុរាណកញ្ញា ស៊ូ ដាណេ តារាចម្រៀងសំឡេងស្រដៀងអ្នកស្រី ប៉ែន រ៉ន បានជិះស៊ីក្លូដោយតុបតែងកាយជាឈុតទេវតាស្រីផ្អើលតាមផ្លូវ និងមហាជននៅទីនោះ ព្រោះជាការប្លែកភ្នែកចំពោះគំនិតច្នៃប្រឌិតមួយនេះ។

កញ្ញាបានចួលរួមប្រារព្ធ​កម្មវិធីខួបគម្រប់២ឆ្នាំនៃការបង្កើត “គ្រួសារតារាកម្ពុជា” ហើយរាត្រីនោះក្រៅពីមានអ្នកមុខអ្នកមាត់ឃើញសរសើរ សូម្បីតែសិល្បករមួយចំនួនក៏បាននិយាយពីចំណុចល្អៗរបស់តារាសិល្បៈបច្ចុប្បន្នចេះរួមគ្នាជួយសង្គម និងការងារសប្បុរសធម៌។

កញ្ញា ស៊ូ ដាណេ ដែលមានជំនាញសិល្បៈពេញខ្លួនដូចជា អាចរាំរបាំបុរាណ និងប្រពៃណី ច្រៀងបាសាក់ មហោរី និងសម័យ បាននិយាយថា មិនត្រឹមតែនាងម្នាក់ទេ ដែលគ្រងឈុតបែបបុរាណ សូម្បីតែបងប្អូនសិល្បករទាំងមូលក៏នាំគ្នាចូលរួមលើកតម្លៃដូចគ្នា ធ្វើឲ្យ​សប្បាយចិត្ត។ ដើម្បីឲ្យ​ប្លែកនាងបានព្យាយាមរិះរកអ្វី ដែលប្លែកហើយនឹកឃើញស៊ីក្លូក៏រកជួលមកចូលរួមតែម្តង។

ស៊ូ ដាណេ ឧស្សាហ៍ឡើងច្រៀងតាមទូរទស្សន៍មួយចំនួនដូចជា បាយ័ន និងស៊ីធីអិនជាងដើម។ នាងមានជំនាញសិល្បៈច្រើនណាស់ ជា​ញឹកញាប់នាង​បានចេញទៅសម្តែងនៅក្រៅប្រទេស ដូចជា អាមេរិក បារាំង និងប្រទេសមួយចំនួនទៀត៕

ប្រភព៖ Heng Ly

អនិច្ចា ! រោងល្ខោនខោលខ្មែរគ្មានអ្នកទស្សនា ហើយសំណូមពរឲ្យមានការគាំទ្រដល់សិល្បៈបុរាណល្ខោនខោលឲ្យរស់រានមានជីវិតផង , , ,

សមាគមសិល្បសុវណ្ណភូមិនឹងសម្តែងល្ខោនស្បែកធំ និង​ ល្ខោនខោល ជាការសម្តែងដែលលោកគ្រូ ម៉ាន កុសល បានខិតខំច្នៃការសម្តែងឲ្យកាន់តែប្លែក និងទាក់ទាញ តែងតែសម្តែងនៅរៀងរាល់ថ្ងៃសុក្រ និង សៅរ៍ ។ ប៉ុន្តែបែរជាមិនមានអ្នកចូលរួមទស្សនាទៅវិញ អ្វីដែលកាន់តែកាន់ពិបាកនោះគឺ នៅសប្តាហ៍នេះ គ្មានមានអ្នកមកចូលរួមទស្សនាទាល់តែសោះ រហូតដល់សមាគមសិល្បសុវណ្ណភូមិ បានលុបចោលការសម្តែង។

មូលហេតុដែលការសម្តែងត្រូវបានលុបចោលបែបនេះធ្វើឲ្យសិល្បករបុរាណល្ខោនខោល និងហ្វេសប៊ុកផេករបស់ខ្លួន Srolanh Lakhoan-ស្រលាញ់ល្ខោន បានបង្ហោះរូបភាព រួមទាំងបង្ហាញអារម្មណ៍អស់កម្លាំងចិត្ត ដោយក្រោយពេលគ្មានអ្នកមកទស្សនា ព្រមទាំងសំណូមពរឲ្យមានការគាំទ្រដល់សិល្បៈបុរាណល្ខោនខោលឲ្យរស់រានមានជីវិតផង។

សូមបញ្ជាក់ថា ដែរសមាគមសិល្បៈ​សុវណ្ណភូមិតែងតែធ្វើការសម្តែងរៀងរាល់ថ្ងៃសុក្រ និងសៅរ៍ វេលាម៉ោង៧ល្ងាច សំបុត្រតម្លៃ : ២០០០០​រៀល សិស្ស-និស្សត (មាន​កាតសិស្ស) : ១០០០០រៀល បរទេស:៤០០០០រៀល  ចំណែកទីតាំង សមាគមសិល្បៈ​សុវណ្ណភូមិ ទីតាំងផ្ទះលេខ ១៦៦ ផ្លូវ ៩៩ កែងផ្លូវ ៤៨៤ សង្កាត់ បឹង​ត្របែក ខណ្ឌ ចំការមន​ រាជធានីភ្នពេញ ៕

 

 

ទាំងនេះសុទ្ធជាអ្វីដែលកូនខ្មែរត្រូវដឹង និង ចែកគ្នាដឹង ពិសេសត្រូវថែរក្សាកុំអោយបាត់បង់

សៀមរាប ៖ នៅក្នុងពិធីបង្រួបបង្រួមនូវសាសនា និងជំនឿលទ្ធិ ពោលគឺទាំងព្រហ្មញសាសនា ព្រះពុទ្ធសាសនា និងលទ្ធិជំនឿព្រលឹង ដ៏ធំបំផុត មានការរៀបចំបាយសី ចាប់ពីបាយសីជាន់ទាប រហូតដល់បាយសី៥៦ថ្នាក់ ភ្លេងពិណពាទ្យ ៧ វង់ធំៗ នៅឯទីធ្លាខាងលិចប្រាសាទ”បាយ័ន្ត”ជិតព្រះអង្គគោកធ្លោក នៅថ្ងៃទី១៦ មីនា ២០១៨ វេលាម៉ោង ៨.០០នាទី ព្រឹក រហូតដល់ល្ងាច ….ដោយមានការនិមន្ទចូលរួម និងផ្តើមពិធីបុណ្យពីព្រះសង្ឃ អ្នកកាច់បាយសីរាប់រយនាក់ និងគ្រូៗដ៏ល្បីក្នុងខេត្តសៀមរាប ….។

ក្នុងពិធីនេះដែលគេឃើញមានការបង្កើតបាយសីជាច្រើនប្រភេទ ដែលកូណខ្មែរខ្លះមិនបានដឹង ក្នុងនោះដែរលោក រ៉េត សាមុត បានសរសេរផុសក្នុងបណ្តាញសង្គមបង្ហាញអំពីលក្ខណះ និង ប្រភេទខ្លះៗនៃបាយសីដូចខាងក្រោម។

បាយសីឈ្មោះ “ដួងកែវស្តេចនាគរាជ”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ នាគដែលជាអ្នកបានផ្តល់កំណើតនៃទឹកដីខ្មែរ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងទ្វីបលោក ជាពិសេសគឺកម្ពុជាទាំងមូល ។

បាយសីឈ្មោះ “ដួងកែវម្កុដរាជ”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហាវិរៈក្សត្រគ្រប់ព្រះអង្គ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោក ក្នុងសាវតាខ្មែរ តាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា ។ល។

បាយសីឈ្មោះ “នាគផ្គុំធាតុ ទ្រប្រាសាទកំពូល៥”

នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហានគរខ្មែរដែលរស់បានសុខក្សេមក្សាន្តនេះ ក៏អាស្រ័យព្រះមហាក្សត្រ និងមហាក្សត្រិយ៍ ដែលបានបង្កើតអោយមាននូវគ្រឹសសាសនា ជំនឿសិល្បៈវប្បធម៌ សាសនា ប្រាង្គប្រាសាទ ហើយដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោកនិងក្នុងនគរតាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា។ល។ ។

 

ប្រភព ៖  រ៉េត សាមុត

អត្ថបទដោយ ៖ Sing Ly

 

 

ចង្វាក់រាំវង់ដ៏រីករាយអើយ អ្នកឃ្លាតឆ្ងាយពីពួកយើងហើយ !

សិល្បះខ្មែរ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងភាពទុក្ខសោក រួមទាំងកោតសរសើរចំពោះប្រទេសឡាវ ដែលមើលឃើញតម្លៃនៃ ចង្វាក់រាំវង់ ខណៈដែលកម្ពុជា ពុំសូវបានផ្តល់តម្លៃនៃចង្វាក់រាំមួយនេះ។ ដោយអ្នកនាងបានសរសេរថានៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឡាវ ដែលបានមើលឃើញ និង យល់តម្លៃនៃ ចង្វាក់រាំវង់ ហើយបានដាក់បព្ចាូលទៅជាបេតិកភណ្ឌរបស់ខ្លួន។ សង្ឃឹមថា ម្ចាស់ថ្មីនៃ ចង្វាក់រាំវង់ នឹងផ្តល់ភាពយកចិត្តទុកដាក់ ទៅលើរូបអ្នកជារៀងរហូត ។ អ្នកនៅធ្វើអី បើគេមើលមិនឃើញតម្លៃអ្នកផង”

បើមិត្តអ្នកអានតំបូងពិតជាយល់ថាអ្នកនាង ខាត់ សុឃីម ថ្លៃងសារអបអរសាទរចំពោះការដែលប្រទេសឡាវ បានដាក់បញ្ចូលចង្វាក់រាំវង់ទៅជាបេតិកភណ្ឌរបស់ខ្លួន តែតាមធាតុពិតអ្នកនាងឃាត់ សុឃីមថ្លៃទាំងទុក្ខសោក និងនឹកស្រណោះស្តាយជាពន់ពេកនៅសិល្បះវប្បធម៍ដ៏ល្អត្រកាលរបស់ខ្លួន។ ទាក់ទងទៅនិងព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះយើងមិនទាន់មានប្រភពណាមួយបង្ហាញ ស្រាយជាចំងល់ជូនដល់មហាជននៅឡើយទេ៕

តើបងប្អូនមានបានដឹងអំពីពិធីបំបួសនាគដែរឬទេ ? ហើយមានដឹងទេថាគេធ្វើពិធីនេះដើម្បីអ្វី ? បើចង់ជ្រាបច្បាស់តោះចុចអានទាំងអស់គ្នា ……( មានវិដេអូ)

ខ្មែរកាលពីសម័យ​បុរាណ នៅមុន​ពេល​កម្លោះចូល​ស្តីដណ្តឹងកូនក្រមុំ រៀបមង្គល​ការ​ជាភរិយា ​គឺ​​ឳពុក​ម្តាយតែងតម្រូវឲ្យ​កូនប្រុស​ចូលទៅ​បួសរៀន យក​ចំណេះដឹង និងដុសខាត់ គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ​ ដូចឥលូវនេះទេ។​ ក្រោយពី​ចាក សិក្ខាបទ​មកវិញ អ្នក​ស្រុក​ច្រើនហៅ​ កូនកម្លោះនោះ ថា អ្នកបណ្ឌិត ក្រោយ​មកពាក្យនោះក៏ក្លាយ​ជា (អន្ទិតៗ) គឺសំដៅទៅលើ ប្រុសៗកម្លោះ ដែលបានបួសរៀន មាន​ការចេះ​ដឹង​ទាំ​ង​​ផ្លូវ​លោក​​ និង​ផ្លូវធម៌ ។

ការចូលទៅបួស​រៀន​នោះ ត្រូវ​បានគេ​ហៅថា​ (បំបួសនាគ) នៅបច្ចុុប្នន្ន​នេះ ពលរដ្ឋ យើង មិនសូវ ដឹងអំពីពិធីនេះទេ ។  ចំពោះអត្ថន័យ នៃពាក្យថា (នាគ)នៅទីនេះ ​មិនមែន​សំដៅទៅ លើសត្វនាគនោះទេ តែមានន័យថា ល្អប្រសើរ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ដូច្នេះ ការ “បំបួសនាគ”  ផ្តោតអត្ថន័យសំខាន់ ទៅលើអ្នក​ដែលមាន ​ឋានៈខ្ពង់ខ្ពស់ អ្នកប្រសើរ ដែលបានលះបង់​ នូវអំពើបាប​គ្រប់​យ៉ាង ។

ការបំបួសនាគចែកចេញ​ជាពីរគឺ ៖ បំបួសភិក្ខុុ និងបំបួសនេន

-បួសភិក្ខុ គឺសម្រាប់​បុរស​ពេញ ​វ័យ​ចាប់ពី ២០ឆ្នាំឡើង

-រីឯបំបួសនេន ​គឺការបំបួសតាំង ពីអាយុ៧ឆ្នាំឡើង ទៅ

ពិធីបំបួសនាគគេប្រារពឡើងដូចតទៅ៖ ថ្ងៃទី១ ឳពុកម្តាយ រួមទាំងសាមីខ្លួន ដែលស្មគ្រ័ចិត្តបួសនោះ ត្រូវធ្វើដំណើរ មកកាន់ វត្តឤរាម លុះដល់ថ្ងៃត្រង់ វេលាម៉ោង ១រសៀល ទើបចាប់ ផ្តើមពិធីកោរសក់ រួចទៅ ងូតទឹក ជម្រះកាយ ហើយបំពាក់ចីពរស​ ទៅបុរសនោះ ដែលគេ ច្រើនហៅថា (នាគ ឬកូននាគ ​​) នៅម៉ោង៦ល្ងាច គេមានពិធីសូត្រមន្ត។

ថ្ងៃទី២: បន្ទាប់ពីស្រស់ ស្រូបអាហារ ពេលព្រឹករួច សាច់ញាតិជិតខាង និងបងប្អូនដែល រស់នៅក្បែរវត្ត នាំគ្នាដង្ហែ កូននាគ ចំនួន ៣ជុំ ព្រះវិហារ ដែលជាភស្តុតាង តំណាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ  បន្ទាប់មក អ្នកបួស ត្រូវចាប់ផ្តើមរៀនធម៌ រំងាប់ឤអារម្មណ៍ កិលេស ទាំងឡាយ ដើម្បីលាង បាបកម្មដែលបានធ្វើកន្លងមក ។

 

 

កាលពីសម័យបុរាណ អ្នកចូលទៅ បួសរៀន នៅក្នុងទីវត្តអារាម ត្រូវចំណាយ ពេលវេលា យ៉ាងតិចគឺមួយព្រះវស្សា(មួយឆ្នាំ) ទើបអាច សឹកមកកសាង ជីវិតជាមនុស្សសាមញ្ញវិញ ៕

ដូគ្នានេះដែរពិធីបំបូសនាគនេះមិនមែនមានតែនៅប្រទេសយើងនោះទេសូម្បីតែនៅប្រទេសជិតខាងយើងក៍គេមានប្រារពពិធីបំបួសនាគនេះដែរ គ្រាន់តែធ្វើខុសគ្នាបន្តិចបន្ទួចតែប៉ុណ្ណោះ។

តោះសូមទស្សនាវិដេអូទាំងអស់គ្នា

ពិធីបំបួសនាគខ្មែរ

ពិធីបំបួសនាគថៃ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fboy.jaguon%2Fvideos%2F1048941578577866%2F&show_text=0&width=560

ដោយ៖ SVD

ទឹកចិត្តខ្មែរអង្គរ ពុកក្មេកមរណា កូនប្រសាស្នងតំណែង

លោកវិរសិល្បៈករ ឡុង រី (ក្នុងរូបថតខ្មៅ)បានប្រកបរបរផលិតគ្រឿងអល័ង្កាចំពោះអប្សរា តួក្នុងរឿងរាមកេរ្តិ៍ របាំជូនពរ ព្រះរាម ព្រះលក្មណ៍ ព្រះនាងសិដា ទស្សមុខ ឬទេពមនោរម្យ ។ល។ដោយគ្រឿងផលិតទាំងនោះលោកបានប្រើពីមាស ពីស្ពាន់ ទង់ដែង អាលុយមីញ៉ូមតាំងពីលោកមានអាយុ៣០ឆ្នាំ ចំណាយពេលបន្ថែម មកប្រមាណ ៣៧ឆ្នាំថែមទៀត(តាំងពីអាយុ ៣០ឆ្នាំមក) ហើយដែលមានតែ១គត់ក្នុងទឹកដីខេត្តសៀមរាប ។

វិរៈសិល្បៈករ ឡុង រី មានទឹកចិត្តបៀមជាប់ជាមួយអាជីពនេះ បើទោះជាមានអ្នកមកជំទាស់ហាមឃាត់យ៉ាងណាក៏លោកនៅតែពុះពារ និង ក្រាញនៀលលេបគ្រួសលេបថ្មរហូតលោកទទួលបានមេដាយមាស ពីព្រះបរមរត្តនកោដ្ឋ នរោត្តម សីហនុ ។

ខ្ញុំចង់ទៅកុម្ម៉ងអោយលោក ជួយផលិត គ្រឿងអល័ង្ការខ្លះៗពាក់ព័ន្ធទៅនិងព្រះរាជាសម័យបុរាណដើម្បីទុកតាំងលំអរក្នុងផ្ទះ តែពេលទៅដល់ខ្ញុំវិលមុខ ដ្រវាំងភ្នែក បាស់រោមច្រងាង ដោយ ភរិយា និង បុត្រា បុត្រី ប្រាប់ថសលោកបសនចូលអនិច្ចកម្មទៅកន្លងបាន ៦ខែហើយ ក្នុងជន្មាយុ ៦៧ឆ្នាំដោយរោគាពាធ (លើសឈាម)។

ស្របពេលនេះដែរ ខ្ញុំសូមអំពាវនាវដល់
អស់លោកទាំងអស់ដែលកំពុងអាន លើកដៃប្រណមបួងសំរូង សូមអោយវិញ្ញាណខ័ន្ធ លោកវិរៈសិល្បករ ឡុង រី បានទៅកាន់ឋានសួគ៌ ឋានសុខ កុំបីខាន ផង!។

ខ្ញុំស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន តែខ្ញុំធ្វើជាដូចជាពុំបានចាប់អារម្មណ៍ក្នុងរឿងនេះ ប៉ុន្តែខ្ញុំគ្រាន់តែបានក្រាបសំពះដល់ស្នាដៃរបស់គាត់ ហើយខ្ញុំថែមទាំងក្រាបសំសំពះម្តងហើយម្តងទៀត ដល់គ្រប់សមាជិកនៃគ្រួសារគាត់សូមមេត្តាបន្តវេនពីគាត់ផង បើមិនដូច្នោះទេ វត្តមាននៃស្នាដៃដ៏មហាកម្រនេះនឹងបាត់នឹងមិនខាន ។

តែសំណាងណាស់មានកូនប្រសាដឹងគុណ ហើយបានខាប់អាជីពនេះបន្ត ។

លោកអ្នកជ្រាបស្រាបស្រាប់ពីអត្ថបទដែលខ្ញុំបាទបានផ្សាយអំពីវិរៈសិល្បៈករ ឡុង រី អយុ៦៧ឆ្នាំ ខាងលើ ដែលគាត់មានអាជីពជាអ្នកផលិតគ្រឿងអង្ការរបស់អប្សរា ឬ របាំព្រះរាជទ្រព្យ តែសែនអកុសលព្រោះគាត់បានចូលអនិច្ចកម្មទៅ ។

បន្ទាប់ពីគាត់បានទទួលអនិច្ចកម្មបាន ២ខែ មានអ្នកកម្លោះចិត្តស្មោះឈ្មោះ ជឿន លីហូវ អាយុ ២៩ឆ្នាំដែលស្ថិតនៅឯទីដាច់ស្រយាលនៃស្រុកពួក ខេត្តសៀមរាប មកស្តីដណ្តឹងកូនស្រីលោក ឡុង រីធ្វើជាភរិយា តែខ្លួនគាត់ផ្ទាល់មានអាជីពជាជាងអគ្គីសនីនិងទឹក។

តែទោះបីយ៉ាងណាក៏ដោយដើម្បីសំដែងទឹកចិត្តកត្តញ្ញូចំពោះលោកឱពុកក្មេកដែលលោកគោរពនិងស្រឡាញ់នោះធ្វើអោយ លោក ជឿន លីហូវ ត្រូវរែកពុនអាជីពបន្តពីគាត់ថែមទៀត ។ពេលគាត់ក្លាយជាស្វាមី និងជាសមាជិកពេញសិទ្ធិក្នុងគ្រួសារដ៏កំសត់នេះ លោកបានប្រមែប្រមូលពុម្ពដែលសល់ពីអ្នកមានគុណ មកផលិតបន្ត។

លោក ជឿន លីហូវ ប្រាប់ថា ៈ ខ្ញុំចេះធ្វើតែម្កុដអប្សរា ម្កុដទេពមនោរម្យ ម្កុដរបាំជូនពរ ខ្សែក្រវាត់ សុរងក បានយ៉ាងស្ទាត់ជំនាញ ដូចក្នុងរូបថតនេះ ព្រោះខ្ញុំមានពុម្ពសល់ពីលោកឪពុក !

លោក ជឿន លីហូវបន្តៈ បើមានលោកអ្នកមានកិត្តិយស ត្រូវការកម្ម៉ងអោយគ្រប់តាមទម្រង់ខ្ញុំក៏អាចធ្វើបានទាំងអស់ តែពេលខ្លះបើច្រើនពេកត្រូវកុម្ម៉ងពីគូដៃអោយជួយផលិតបន្ត !

បើលោកអ្នកចង់ផលិតនូវគ្រឿងអល័ង្ការសំរាប់របាំព្រះរាជទ្រ័ព្យសំរាប់ក្រុមរបាំ ឬ យកទៅតាំងលំអរវិមានដ៏ស្កឹមស្កៃរបស់លោកអ្នកសូមអញ្ជើញក្នុុងខេត្តសៀមរាប …ក្នុងតម្លៃយ៉ាងសមរម្យ បាទ !

សូមកុំភ្លេច លោក ជឿន លីហូវ
តាមភរិយារបស់លោក ៈ📞០៩៣ ៩៣ ១០ ៥៨
ម្តាយក្មេករបស់លោក ៈ ☎️ ០១២ ៧៨ ៥៥ ៩៣

អត្ថបទ ៖ រ៉េត សាមុត

រូបភាព ៖ Dydy Fivefive