ព្រឺសម្បុរខ្ញាក.! សៀមបានធ្វើពិធីក្រុងពាលីព្រលឹងម្ចាស់ដូនតាថែរក្សាប្រាសាទរាប់ពាន់ឆ្នាំ ចូលក្នុងរូបតារាល្បីម្នាកនិយាយភាសារខ្មែរ មិនព្រមនិយាយ ភាសារថៃ…(មានវិដេអូ)

ព្រឺសម្បុរខ្ញាក ខណៈពេលថ្មីៗនេះ មានកាចែករំលែកនៅវិដេអូមួយដែលវិដអូនោះ គឺសៀមបានធ្វើពិធីក្រុងពាលី តែអ្វីដែលគួរឲ្យអាម៉ាស់នោះគឺថា ព្រលឹងម្ចាស់ដូនតាថែរក្សាប្រាសាទរាប់ពាន់ឆ្នាំ ចូលក្នុងរូបតារាល្បីម្នាកនិយាយភាសារខ្មែរ មិនព្រមនិយាយ ភាសារថៃ ។

នេះបើយោងតាមប្រភព ខ្មែរ មហានគរ បានសរសេរបង្ហោះសារ៖ សៀមបាក់មុខថ្ងៃបួងសួងក្រុងពាលីវ ព្រលឹងដូនតាខ្មែរ ថែរក្សាប្រាសាទរាប់ពាន់ឆ្នាំចូលសណ្ឋិតរូប តារាល្បីម្នាក់និយាយភាសាខ្មែរ មិនព្រមនិយាយថៃ។

ដូចនេះបើចង់ជ្រាបកាន់តែច្បាស់សូមទៅទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា កុំភ្លេចចែករំលែកឲ្យកូនខ្មែរទាំងអស់បានទស្សនាផង សូមអគុណ ៕

 

(វិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100024416148345%2Fvideos%2F297803064376896%2F&show_text=0&width=560

ប្រភព៖  ខ្មែរ មហានគរ៚

សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលម្លេះ

(ភ្នំពេញ) បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំ

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោច សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកប្រេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកប្រេតជនទាំងអស់នោះ ដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកប្រេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។

ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ។

សូមបញ្ជាក់ដែថា នៅថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គឺជាថ្ងៃកាន់បិណ្ឌទី១ ក៏បញ្ជាក់ថារដូវភ្ជុំបិណ្ឌបានចូលមកដល់ហើយ៕

 

យប់នេះជាយប់សែននំព្រះខែ, ហើយយប់នេះ យប់ពិសេសសំរាប់គ្រួសារនីមួយៗដែលជាប់ខ្សែរចិន

​(ភ្នំពេញ) នៅយប់ថ្ងៃច័ន្ទនេះ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គឺជាព្រះខែពេញបូណ៌មី   ជាថ្ងៃ «សែននំព្រះខែ» អ្នកជាប់ខ្សែចិន។

យោងតាមឯកសារបានរៀបរាប់ថា៖ នៅ​ចុង​សតវត្សរ៍​ទី​១៤ ប្រទេស​ចិន ត្រូវបាន​​ក្តោប​ក្តាប់ និង​ឈ្លានពានដោយ​ពួក​ម៉ុង​ហ្គោល ដែល​បាន​ផ្តួល​រលំ​រាជវង្ស​សុង ហើយ​បង្កើតបាន​រាជ​វ​ង្ស​មួយ ដោយ​ខ្លួនឯងដែលមាន​ឈ្មោះថា រាជវង្ស​យាន​។ ក្រោម​ការត្រួតត្រា​របស់​រាជវង្ស យាន ប្រជាជន​ចិនដែលជា​ជនជាតិ​ហាន រស់​ក្រោម​ការភ័យខ្លាច និង​មិនមាន​សេចក្តីសុខ​ឡើយ ព្រោះ​រស់​ក្រោម​ការ​ធ្វើទុក្ខបុកម្នេញ ដោយសារតែ​ការប្រកាន់​ពូជសាសន៍រវាង​រាជវង្ស សុង និង រាជវង្ស យាន​។​

​ក្រោម​ការគ្រប់គ្រងដោយ​រាជវង្សយាន បានធ្វើ​ឲ្យ​ប្រជាជន​ចិន ដែលជា​ជនជាតិ​សុង រស់​រង​ទុក្ខ​នោះ ក៏បាន​ប្រែក្លាយជា​ការបះបោ​រ ព្រោះតែ​ការគៀបសង្កត់​របស់​រា​ជ​វង្ស​យាន​។ ក្នុងការ​បះបោរ​នោះមាន​មេដឹកនាំ​មួយ ឈ្មោះថា «ជូ​យានចាង​» ដើម្បី​ធ្វើការ​ប្រឆាំង និង​បះបោ​ជាមួយរាជការ​យាន។ គាត់​បានធ្វើ​ការប្រមូល​កម្លាំង​គ្រប់ទិសទី ក៏ប៉ុន្តែ​រាជវង្ស​យាន ធ្វើការ​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ «ជូយានចាង​» ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​ប្រជាជន ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​គ្រប់ទិសទី ដូច្នេះ​វា​មានការ​លំបាក​ខ្លាំង​។​

​ក្រោយមកដោយសារតែ​ការ​រឹតបន្តឹង ​នៃ​ការផ្តល់​ព័ត៌មាន​បែបនេះ «ជូ​យាន ចាង​» មាន​គ្រូ​របស់គាត់​មួយទៀត ដែល​តែងតែ​ផ្តល់នូវ​ដំបូន្មាន​។ លោកគ្រូ​នោះ ឈ្មោះ «​លៀវ ប៉​កវិន​» បានផ្តល់​មធ្យោបាយ​មួយ​ថា «​បើ​អ​ញ្ជឹ​ង​យើង​ត្រូវតែ​ជ្រើស​យក​ថ្ងៃ​សែន នំ​ព្រះ​ខែ​» ដោយ​យក​សំបុត្រ​ទាំងនោះ​ដាក់ចូល​ក្នុង​នំ​សែន​ព្រះ​ខែ ដើម្បី​ធ្វើការ​ចែកជូន ​ដល់​អ្នក​ដែល​បះបោរ​ទាំងអស់ ដោយសារតែ​នំ​ព្រះ​ខែ​នេះហើយ បានធ្វើ​ឲ្យ​អ្នកបះបោរ​ទាំងអស់ បានមក​ជួបជុំគ្នាដោយ​កំណត់​យក ថ្ងៃ​១៥​កើត ខែ​៨ ដើម្បី​ធ្វើការ​ប្រឆាំង​បះបោរ​ជាមួយ​កងទ័ព​រាជការ​យាន ។

​ដោយសារតែ​នំ​ព្រះ​ខែ​នេះហើយ បានធ្វើ​ពួក​អ្នកបះបោរ មក​ជុំគ្នាលើក​ជា​ទ័ព ប្រឆាំង​ជាមួយនឹង​រាជវង្ស​យាន​។ ទីបំផុត «​ជូយានចាង​» បានទទួល​ជោគជ័យ​នៅថ្ងៃនោះ​មែន ដែលជា​ថ្ងៃ​រំដោះខ្លួន​ពី​ពួក​ឈ្លានពាន​ម៉ុង​ហ្គោល ក៏ដូចជា​ការ​ការ​ផ្តួល​រលំ​រាជការ​យាន​។​

​បន្ទាប់ពី​ការ​ផ្តួល​រលំ​រាជការ​យាន បានសម្រេច «ជូយានចាង​» បាន​បង្កើត​រាជវង្ស​ថ្មី ដែលមាន​ឈ្មោះថា «រាជវង្ស​ម៉េង​» ដើម្បី​ជាការ​រំលឹក​នៃ​ជ័យជំនះ «ជូយានចាង​» បាន​រំលឹក​ដល់​ថ្ងៃ​សែន​នំ​ព្រះ​ខែ​។ ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​សែន​នំ​ព្រះ​ខែ «ជូយានចាង​» តែងតែ​ធ្វើ​នំ​សែន​ព្រះ​ខែ​នេះ ចែកជូន​ដល់​មន្ត្រីឲ្យ​បាន​ទទួលទាន​នំ​សែន​ព្រះ​ខែ​ទាំងអស់គ្នា ដើម្បី​បាន​សេចក្តីសុខ​សេចក្តីចម្រើន ហើយក៏​បង្កើតបានជា​ទម្លាប់​នៃ​ប្រពៃណី​ជនជាតិ​ចិន ដែល​ទម្លាប់​សែន​នំ​ព្រះ​ខែ ហើយ​គេ​តែងតែ​យកនំ​នេះ ចែកជូន​បងប្អូន ឬ​មិត្ត​ភ័​ក្រ្ត ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​វា​ក៏​ក្លាយជា​ទម្លាប់​មួយ​ដ៏​ល្អ​ រហូតមកដល់​សព្វថ្ងៃ​នេះ​។

សូមជូនដល់ក្រុមគ្រួសារ ខ្មែរ និងអ្នកដែលជាប់ខ្សែរចិន អោយទទួលទានមានបាន សុខសាន្ត រស់នៅដោយមានសុភមង្គលជានិរន្ត នៅយប់ព្រះខែពេលបូណ៌មី ៕  ប្រភព FN

ព្រឺសម្បុរខ្ញាក… ! បើមិនជឿរកុំប្រមាថ បារមី វិញ្ញាណ គ្រង កំពុងតែសម្តែង ហើយគ្រងឈុតព្រះនាងឥន្ទ្រទេវី ស្រាប់តែវិញ្ញាណចូលសណ្ឋិត កញ្ញា លី ឌីណា

ជាក់ស្ដែងណាស់ កញ្ញា ភីយ៉ា បានអះអាងថា គ្រាន់តែនាងគ្រងឈុត ព្រះនាង ឥន្ទ្រទេវី ហើយភ្លាមនោះ ស្រាប់តែរូបនាងចេះតែមានអ្វីម្យ៉ាង មកបញ្ជារាងកាយនាងអោយធ្វើសកម្មភាពប្លែកៗនិងអោយរាំជាច្រើនលើកមកហើយប៉ុន្តែបណ្ដាលមកពីនាងចេះតែបន់ និងចេះតែប្រឹងទប់អារម្មណ៍ ទើបអាការៈនោះមិនធ្វើឲ្យឆោរឡោក្នុងពេលដំបូងៗ ។

យ៉ាងណាមិញ នៅពេលដែលនាងរៀបចូលថត ហើយកំពុងសារ៉េជាយសំពត់ ស្រាប់តែវិញ្ញាណចម្លែកធ្វើអោយនាងបង្វិលខ្លួនរាំរែកទាល់តែបាន ដោយនាងមិនអាចបញ្ជារ រាងកាយរបស់ខ្លួនមិនបានតែម្ដង។

នាងត្រូវគេឃើញបង្ហាញទឹកមុខស្លេកស្លាំង និងភ័យយ៉ាងខ្លាំង បន្ទាប់ពីអ្នករៀបចំកម្មវិធី និងក្រុមការងារចាប់ដៃចាប់ជើង និងជួយបន់អោយនាងបានដឹងស្មារតីឡើងវិញ។

នាងថាខ្លួនតែងតែភ័យអោយតែគ្រងឈុតបុរាណ តែសម្រាប់សភាពលើកនេះ គឺនាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងពីតែងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែអោយនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និងញាំអី ដើម្បីកុំអោយភ្លេចខ្លួន ហើយបណ្ដោយវិញ្ញាណដែលសណ្ឋិតបញ្ជាខ្លួនបាន។

នាងថាក្រោយពេលគេចាប់អោយដឹងស្មារតី រូបនាងភ័យចង់ស្លន់តែម្ដង ដោយសារតែនាងខ្លាចមានអាការៈបែបនេះ ហើយថតមិនកើត។

(សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា )

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftep.solida.79%2Fvideos%2F308297006416743%2F&show_text=0&width=560

ប្រភព៖កូន ខ្លាតូច

កាន់តែជិតមានដំណឹងល្អហើយ! ព្រះសង្ឃដែលល្បី ដែលម្ចាស់រូងភ្នំចង់ជួបនោះ ព្រះអង្គមានសង្ឃដីការថា…

ប្រទេសថៃ៖ ពិធីកម្មតាមបែប «អាណាចក្រឡានណា» នេះដឹកនាំធ្វើដោយ​ព្រះគ្រូបាប៊ុនឈុំ ដែលជាព្រះសង្ឃ​ដ៏ល្បីល្បាញខាង​ធ្វើវិប្បសនា​នៅតាមរូងភ្នំ និងជាទីសក្ការៈ​របស់ប្រជាពលរដ្ឋ​ទាំងបី​ប្រទេសគឺថៃ ភូមា និងឡាវ។ ព្រះគ្រូបាប៊ុនឈុំ​បច្ចុប្បន្ននេះ កំពុងចាំវស្សានៅវត្តមួយ​ក្នុងរដ្ឋសាន​ប្រទេស​ភូមា។
ហេតុដែលគេចាំ​បាច់ត្រូវតែនិមន្តព្រះគ្រូ​មកធ្វើដោយផ្ទាល់ដូច្នេះព្រោះថា​កាលពីពីរថ្ងៃមុន​មានស្រ្តីម្នាក់យល់​សុបិន្តថា ព្រះនាងម្ចាស់ភ្នំមក​ប្រាប់ថា ព្រះនាងចង់ជួប​នឹង​ព្រះគ្រូបាប៊ុនឈុំ​ ព្រោះព្រះនាងបាន​រង់ចាំព្រះគ្រូអស់ ៣០០ឆ្នាំ​មកហើយ។ នៅពេលដែល​ព្រះនាងបាន​សម្រេចបំណងហើយ ព្រះនាងនឹង​ដោះលែង​អ្នកទាំង ១៣នាក់​នោះមកវិញ។
ព្រះគ្រូបាប៊ុនឈុំនេះ​​ធ្លាប់មាន​សង្ឃដីកាថា​ អតីតជាតិរបស់​ព្រះអង្គគឺជាអ្នក​មើលថែ និងចិញ្ចឹម​សេះ ដែលស៊ីសង្វាក់គ្នា​ជាមួយនឹងរឿងនិទាន​ទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំនេះ។ ក្រោយ​ប្រារព្ធពិធីកម្មបួងសួង​ចប់សព្វគ្រប់ ព្រះគ្រូបាប៊ុនឈុំ​មានសង្ឃដីកាថា នៅវេលាពីរថ្ងៃទៀត​យ៉ាងយូរនឹងរកអ្នក​ទាំង​១៣​នាក់ឃើញ​ហើយ ហើយអ្នកទាំង ១៣នាក់ នោះមាន​សុវត្ថិភាព​ទេ។

ប្រភព៖ ប្រទេសថៃ

ព្រឺខ្លួនតែម្តង! ក្រោយពីព្រះអង្គបាននិយាយជាមួយ បរិវ៉ានាងដេក និង នាងដេកថា…(ចុចអានបន្ត)

ពត៌មានបន្ត ( អបិយជំនឿ)៖ កាលពីថ្ងៃអង្គារបានលេចលឺពត៌មានដែលមានព្រះសង្ឃមួយអង្គធ្លាប់និមន្តចូលទៅក្នុងរូងភ្នំនោះ ហើយបានមានសង្ឃដីកាថាក្មេងៗនឹងរកផ្លូវចេញបាននៅក្នុងថ្ងៃសីល៍ ។ តែផ្ទុយទៅវិញការរង់ចាំក្មេងមកវិញក្នុងថ្ងៃសីល៍នោះពុំបានកើតឡេឡើងទេ ហើយក្រុមការងារទាំងអស់នៅតែបន្តរកដល់ថ្ងៃនេះ និងចាប់ផ្តើមធ្វើការខួងរូងភ្នំនៅថ្ងៃនេះផងដែរ។ រហូតអ្នកមួយចំនួនឆ្ងល់ថា : ហេតុអ្វីបានជាការទស្សទាយថាក្មេងនឹងចេញមក តែដល់ថ្ងៃសីល៍បែរជាមិនឃើញទៅវិញ?

កាលពីម្សិលមិញមានប្រភពពត៌មានមួយបានអោយដឹងថា : មានអ្នកសារពត៌មានមួយបានចុះទៅយកពត៌មានពីព្រះសង្ឃអង្គនោះម្តងទៀត ដែលទាក់ទងទៅនឹងពត៌មានចាស់ដែលមិនបានកេីតឡេីងដូចតេជគុណនិយាយនោះ។

កាលពីយប់ថ្ងៃពុធព្រះសង្ឃចង់ជ្រាបថា តើក្មេងៗទទួលការដោះលែងរួចរាល់រឺនៅក៏តេជគុណបានធ្វើនៅពិធីដែលធ្វើទៅតាមជំនឿ “ លោកមានកូនសិស្សលោកម្នាក់ ដែលមានខ្មោចតាមជាប់ខ្លួនរហូត ហើយបានអញ្ជើញវិញ្ញាណនោះវាទៅសាកសួរវិញ្ញាទាំងឡាយក្នុងរូងភ្នំនោះ” ។

កូនសិស្សលោកអង្គុយស្ងាត់មួយភ្លែតក៏មានខ្មោចមួយទៀតមកចូលខ្លួនភ្លាម ហើយព្រះសង្ឃក៏ចាប់ផ្តើមសួរថាតើក្មេងៗបាត់ទៅណា តែកូនសិស្សលោកដែលត្រូវខ្មោចចូលនោះ បានត្រឹមតែក្រវីក្បាលទៅមកហើយបាននិយាយថាពួកគាត់ជាអ្នកជ្រើសរើសដើរចូលដោយខ្លួនទេ។ បន្ទាប់មកព្រះសង្ឃគិតថាការចរចារជាមួយខ្មោចវាមិនបានផលអីទេទើបតេជគុណសម្រេចចិត្តដកខ្លួនចេញមកសិន និងរកកូនសិស្សម្នាក់ទៀតដែលធ្លាប់មានបញ្ហានៅទីនោះដើម្បីសួរជាលើកទី២។

មួយសំបក់ក្រោយក៏កូនសិស្សនោះក្រាបសំពះព្រះសង្ឃ ( នាងដេកបានចូលខ្លួនកូនសិស្សលោក)
ព្រះសង្ឃ : លឺសម្លេងឪទេ
នាងដេក : (ងក់ក្បាល)
ព្រះសង្ឃ : ក្មេងៗដែលបាត់ក្នុងរូងភ្នំនឹងដឹងថានៅម្តុំណាអត់?
នាងដេក : (ងក់ក្បាល)
ព្រះសង្ឃ : រូងនឹងវាធំកូនប្រាប់មកថានៅម្តុំរ៉ាក់រឺជ្រៅ
នាងដេក : រ៉ាក់
ព្រះសង្ឃ : ថ្ងៃណាគេបានចេញ?
នាងដេក : គេមិនអោយចេញ

តទៀតនាងដេកក៏មិនបានប្រាប់ពីមូលហេតុដែលក្មេងៗចេញមិនបានទេ តែបានប្រាប់អោយព្រះសង្ឃអង្គនោះចូលទៅក្នុងរូងដោយខ្លួនឯងទើបក្មេងៗអាចចេញមកបាន តែព្រះសង្ឃបានប្រកែកមិនព្រមចូលទៅទីនោះទេ ព្រោះពេលនេះស្ថានការកំពុងតែតាងតឹងតេជគុណមិនមានតួនាទីអីដែលអាចចូលទៅទីនោះទេ តែនាងដេកនៅតែនិយាយដដែលៗអោយព្រះសង្ឃចូលទៅ រហូតដល់គាត់មានសង្ឃដីកាថាគេមិនអោយគាត់ចូលទេហើយម្យ៉ាងទៀតក៏គ្មានអ្នកណាជឿគាត់ដែរ។ ហើយនាងដេកបានបញ្ជាក់ថា នាងចង់អោយព្រះសង្ឃចូលទៅរូងភ្នំដើម្បីដោះដូរខ្លួនជាមួយក្មេងៗទាំងអស់ដែលបានបាត់ខ្លួនទៅ តែព្រះសង្ឃមិនហ៊ានធានាទេថាបើទៅហើយនឹងយកក្មេងៗចេញមកបាន តែតេជគុណជឿថារឿងបែបនេះមិនអាចមានសិទ្ធចូលទៅរវល់ជាមួយគេបានទេ។

បន្ទាប់ពីហេតុការណ៍បានផ្សព្វផ្សាយលើហ្វេសបុកមានមនុស្សមួយចំនួនបាននិយាយថា មូលហេតុដែលចង់អោយព្រះសង្ឃអង្គនោះចូលទៅដោះដូរខ្លួនព្រោះ

1. មានអ្នកធ្លាប់បាត់ខ្លួន ៧យប់ ៧ថ្ងៃ នៅក្នុងរូងភ្នំនោះហើយត្រូវបានព្រះសង្ឃអង្គនេះជួយទើបបានចេញមកវិញបាន

2. កាលពីថ្ងៃពី ៦ មិថុនា ២០១៥ តេជគុណបានថ្វាយព្រះពុទ្ធរូបអង្គដើម្បីជាវត្ថុសក្តិសិទ្ធគុំគ្រង់នៅទីនោះ ដែលជាហេតុធ្វើអោយវិញ្ញាណនៅមិនស្ងប់ទើបមករករឿងបែបនេះ

រឿងនេះគ្រាន់តែជាការនិយាយរៀបរាប់ខ្លីៗដែលដកស្រង់ពីប្រទេសថៃដែលជារឿងដែលយើងគួរពិចារណាដោយខ្លួនឯងតាមការគួរ មិនថារឿងអបិយជំនឿ រឺ វិទ្យាសាស្រ្តទេ ជឿរឺមិនជឿស្ថិតលើការគិតរបស់បុគ្គលរៀងៗខ្លួន។

Credit: ផ.បុប្ផា

ស្ដាប់ហើយព្រឺសម្បុរ! “លោកយាយ” ទស្សន៏ទាយរាសីជីវិតក្មេងៗទាំង ១៣ នាក់ថា..(មានវិដេអូ)

ស្ដាប់ហើយព្រឺសម្បុរ!😱 “លោកយាយ” ទស្សន៏ទាយរាសីជីវិតក្មេងៗទាំង ១៣ នាក់នៅក្នុងរូងភ្នំ ៖
អ្នកទី ១ ជាគ្រូបង្វឹក អាយុ ២៥ ឆ្នាំ បានទៅចាប់ប្រកេសព្រះនៅក្រោមរូងភ្នំ ប្រកេសមើលទៅដូចមាស ប៉ុន្ដែមិនមែនទេវាគឺជាមាសសំរិទ្ធ គាត់គិតថាជារបស់មានតម្លៃក៏ចាប់យកមក ប៉ុន្ដែវាជារបស់មានតម្លៃនៅក្នុងនោះ។
អ្នកទី ២ ភីរាក់ផាត់ អាយុ ១៦ ឆ្នាំ ទៅគូរវាសជើងលើជញ្ជាំង ហើយយកជើងជាន់ ដូចជាការប្រមាថ។ អ្នកទី ៣ ប្រាចាក់, អ្នកទី ៤ ណាត់ថាវុធ អាយុ ១៤ អ្នកទាំងពីរបានយកកាក់ជាមួយគ្នា ឃើញប្រាក់ក៏យកប្រាក់ មានទាំងកាក់ខ្មៅ និងកាក់ក្រហម យកមកដោយគិតថានឹងយកចេញពីរូងភ្នំ ប៉ុន្ដែក៏យកចេញមកមិនបាន។ អ្នកទី ៥ ភិផាត់ អាយុ ១៥ ឆ្នាំ បានហាមអ្នកទាំងនោះមិនឲ្យយករបស់ទាំងនោះចេញទៅ។ អ្នកទី ៦ ផានុម៉ាត អាយុ ១៣ ឆ្នាំ មិនយកអ្វីឡើយ កើតទុក្ខផង យំផង ព្រោះមិនចង់បានរបស់ទ្រព្យអ្នកដទៃ គឺគិតចង់ត្រឡប់ទៅផ្ទះវិញ។
អ្នកទី ៧ ដួងភិច អាយុ ១៣ ឆ្នាំ ខួរក្បាលខ្ពស់ ពេលកើតហេតុចេញមកមិនរួច ក៏បោះចូលទៅក្នុងទឹក ពេលនេះកើតទុក្ខខ្លាំងណាស់, អ្នកទី ៨ រួមគំនិតគ្នាគឺបោះចោលរបស់ចូលក្នុងទឹកអស់ហើយ។
អ្នកទី ៩ អាដុន អាយុ ១៤ ឆ្នាំ របស់នៅមានក្នុងហោប៉ៅ គឺជាកាក់ និងព្រះ។ អ្នកទី ១០ ផនឆៃ អាយុ ១៦ ឆ្នាំ បានគូរវាសជើង និយាយប្រមាថមើលងាយ។ អ្នកទី ១១ អេការ៉ាត់ អាយុ ១៤ ឆ្នាំ លួចប្រាក់ ប្រាក់វែងពណ៌ស មានរូបព្រះ បានយកទៅអួតមិត្តភក្តិ។ អ្នកទី ១២ ខានីន អាយុ ១១ ឆ្នាំ អត់យកអ្វីទាំងអស់ ដើរតាមគេ គេឲ្យមើលអ្វីក៏មើល។
អ្នកទី ១៣ មុងឃុន អាយុ ១៣ ឆ្នាំ គឺគិតតែពីយំ យករបស់មកហើយតែយកទៅណាមិនបាន ពេលកើតហេតុក៏ដាក់របស់ចុះ អង្គុយយំ។
លោកយាយបានប្រាប់ទៀតថា ក្មេងទាំងអស់គឺនៅមានជីវិត ជើងលេខគ្មាននរណាម្នាក់ស្លាប់ឡើយ វីធីជួយគឺឲ្យឪពុកម្ដាយធ្វើបាយសី ៥ ផ្កា ៧ ពណ៌ យកទៅខមាទោស ក្រាបសំពះរូងភ្នំ គេនឹងបង្ហាញខ្លួនកូនៗឲ្យឪពុកម្ដាយឃើញ។

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Vandy Born

មុននឹងចូលកាស៊ីណូមានដឹងអត់ថា ម្ចាស់កាស៊ីណូខ្លាចអ្វីជាងគេ?


តាំងពីបុរាណមក មន្តអាគមន៍មានច្រើនប្រភេទណាស់ ហើយវត្តុស័ក្កសិទ្ធក៏មានច្រើនណាស់ដែរ ជាទូទៅទីកន្លែងផ្សេងៗតែងតែកសាងឡើងតាមក្បួនច្បាប់យ៉ាងត្រឹមត្រូវ មិនមែនចេះតែធ្វើទៅដោយប្រមាថនោះទេ។
មានជំនឿថាបើ កសាងត្រឹមត្រូវតាមក្បួនខ្នាតនោះអ្នកដែលរស់នៅ អ្នកប្រកបការងារ និង អ្នកដែលចូលទៅទីនោះពិតជាមានលាភ មានបារមីខ្ពង់ខ្ពស់ជាក់ជាមិនខាន។ តួរយ៉ាងកាស៊ីណូមួយ មុននិងសាងឡើង គេតែងប្រារព្ធពិធីមួយមានឈ្មោះថា ដាស់អាថាន់ ឬ សាងអាថាន់។ នេះបើតាមលោកគ្រូម្នាក់ដែលមានមន្តអាគន៍ គាថាល្បីល្បាញបំផុត តែគាត់មិនសូវចេញមុខទេហើយ បើអ្នកដែលមានបំណងទៅរកគាត់ ទាល់តែមានឧបនិស្ស័យទើបអាចជួបបាន។ គាត់មានរាងខ្ពស់ស្រឡះ មាឌដំបង សំបុរខ្មៅ សក់ដាញ់ជារូបពស់នាគ។

គាត់តំណាលថា : កាលពីគាត់នៅវ័យជំទង់គាត់ បានទៅឃ្វាលគោនៅតាមជាយព្រៃ ដងអូរក្បែរភ្នំដូចក្មេងៗដ៏ទៃ ថ្ងៃមួយគាត់បានបបួលក្មេងៗ ដែលទៅជាមួយនោះដុតព្រៃដើម្បីយកឃ្មុំ តែដោយសារកំលាំងខ្យល់ ធ្វើអោយព្រៃនោះឆេះយ៉ាងខ្លាំង ហើយធ្វើអោយរូបគាត់ និង ក្មេងៗឯទៀត ភ័យស្លន់ស្លោរត់យករួចខ្លួនតែរៀងៗខ្លួន។ ស្អែកឡើងគាត់ទៅឃ្វាលគោដូចសព្វដង តែគាត់ចំលែកក្នុងចិត្ត គាត់ថាតាមគាត់ចាំបានព្រៃគុម្ពោត នេះឆេះអស់រលីងហើយ ហេតុអ្វីបាននៅត្រង់គល់រាំងភ្នំ ដែលបាក់ងាប់រាបដល់ដីហើយមិនឆេះចឹង? ហើយស្មៅនៅខៀវស្រងាត់ដូចធម្មតា។ មិនបង្អង់យូរកាត់បាន់លែងគោហើយដើរសំដៅទៅមើល !!! និយាយដល់ត្រង់នេះ ខ្ញុំនិងមិត្តភ័ក្រ ព្រឺសំបុរខ្ញាក់ៗ តែម្តងហើយ។ គាត់ថា គាត់បានឃើញចង្កូមមួយគូរ ប៉ុនៗកូនដៃ (គាត់បានលើកបង្ហាញផងដែរ) តែមិត្តនិយាយកាត់ខ្ញុំថា ៖ កូនដៃអ្នកណាធំម្លេះ នេះជិតប៉ុនក៏ដៃខ្ញុំទៅហើយ។គាត់ថា ចៅឯងថាត្រូវហើយ ដោយសារវាដុះ។

ពេលឃើញហើយកាត់បានរើសមកមើល រួចយកទុកក្នុងហោប៉ៅខោ រំពេចនោះស្រាប់តែគាត់មានអារម្មណ៍ក្តៅ និងហាក់ដូចជាមាន សត្វអ្វីម្យ៉ាងនៅក្នុងខោគាត់ចឹង។ គាត់ថាពេលនោះភ័យណាស់ គាត់ដកបោះចោល ហើយរត់ចោលគោ សំដៅមកផ្ទះគាត់ភ្លាម។ដោយសារភាពភ័យពេកគាត់ត្រូវឈឺអស់៣ថ្ងៃ ដោយគ្រុនក្តៅផង រងារញ័រញ៉ាក់ផង និយាយទៅមិនដឹងឈឺអីអោយប្រាកដ។

ក្រោយមកម្តាយគាត់បាននាំគាត់ទៅជួបលោកចៅអធិការ អោយគន់គូរមើល រួចលោកមានសង្ឃដីការថា មិនអីទេរបស់ពីរយ៉ាងដែលមកនៅលើហឹង ក្នុងផ្ទះនោះលេងសើចជាមួយទេ គេពិតជាមាននិស្ស័យនិងកូនញោមណាស់។
ពេលគាត់បានលឺសង្ឃដីកាគាត់នឹកថា ខ្ញុំបានបោះចោលហើយ តើវាមកបានដោយវិធីណា? ចាប់តាំងពីពេលនោះមក គាត់បានព្យាយាមទំនាក់ទំនងដោយផ្ទាល់ ហើយតាំងសមាធិដើម្បីរៀងមន្តអាគមន៍ពីវត្ថុស័ក្កសិទ្ធនោះ។ តាំងពីនោះមកគាត់តែ ធ្វើអំពើល្អ ដោះអំពើរ មើលជំងឺអ្នកស្រុក ដោយមិនយកប្រាក់ជាដើម។ដល់ចំនុចនេះមិត្តខ្ញុំសួរថា តើលោកគ្រូមានទទួលធ្លាប់សិស្សទេ? តាធ្លាប់ទទួលសិស្សពីរនាក់មកហើយ សព្វថ្ងៃនេះម្នាក់បានស្លាប់ហើយ ម្នាក់ទៀតបួសជាសង្ឃនៅវត្តភ្នំដា ឆ្ងាយពីនេះប្រហែល ១០គីឡូម៉ែត្រ។ ចុះហេតុអ្វីបានកូនសិស្សលោកគ្រូស្លាប់? ក្រែងគាត់បានរៀនចេះពីលោកតាមែនទេ? មែនហើយចៅ ដោយសារចេះនឹងហើយបានស្លាប់។

ព្រោះសិស្សម្នាក់នោះមិនស្តាប់បណ្តាំគ្រូ មានចិត្តលោភលន់ ឆ្លៀតពេលដែលគ្រូតាំងសមាធិ បានលួចរៀនបាលីដោយខ្លួនឯង ហើយលួចយកវត្តុស័ក្កសិទ្ធនេះទៅជាប់ខ្លួន រួចគេចខ្លួនបាត់ជាច្រើនឆ្នាំ។ក្រោយមកមានថៅកែម្នាក់បានមកជួបគាត់ ដោយកាត់គន់គូរមើលឃើញថាគាត់អាចបានវត្ថុស័ក្កសិទ្ធនេះមកវិញបានគាត់ក៏ព្រមជួយ។ ដោយលោកគ្រូបានតាំងសមាធិ ប្រមូលមន្តខ្លាំងៗអោយមកសន្ធិត ហើយតាំងជាអាថាន់យ័នចក្រធរណី គ្រងទិសទាំងប្រាំបី និងបាលីមេឃ តាំងនៅលើកំពូលសំរាប់បញ្ចុះធ្វើអគា។ 2ឆ្នាំតំបូងអគានោះប្រើសំរាប់ទិញលក់ត្បូងទេ តែដោយអំណរតមកទីនោះត្រូវបានក្លាយជាកាស៊ីណូសំរាប់ពួកអ្នកមាន។ដោយចិត្តលោភលន់ និងកម្មផលសិស្សគាត់ម្នាក់ នោះបានមកមែន តែដោយសារបារមីដែលបានរៀបចំធ្វើអោយកំលាំងថាមពលមន្តអាគមន៍ដែលបានលួចហាត់រៀន ទាំងប៉ុន្មាន មិនអាចប្រើការកើត។

ហើយសិស្សគាត់ដែលបានបួសរៀននេះហើយដែលជាអ្នកសំលាប់ដោយផ្ទាល់ និងយករបស់នេះជូនតាវិញ។ តាំងពីពេលនោះហើយដែលសិស្សរបស់លោកគ្រូ បានបួសជាសង្ឃ ព្រោះអ្នកដែលគេសំលាប់នោះជាបងប្រុសបង្កើតរបស់ខ្លួន។
ដូចនេះហើយបានជាម្ចាស់កាស៊ីណូនីមួយៗ គេមិនដែលខ្លាចវត្ថុស័ក្កសិទ្ធ ដែលចូលដល់កន្លែងគេនោះទេ​ហើយគ្រូដែលល្បីក៏មិនដែលហ៊ានឈាន ជើងជាន់បរិវេនកាស៊ីណូដែរ ដូចនេះម្ចាស់កាស៊ីណូគេមិនខ្លាចអ្វីទាំងអស់ គឺគេខ្លាចតែម្យ៉ាង ខ្លាចត្រង់ថា មិនមានអ្នកមកលេងនៅកាស៊ីណូ របស់គេតែប៉ុណ្ណោះ៕

 


(នេះជាប្រភេទអត្ថបទបំនិនបែបនិពន្ធ មិនមែនជារឿងពិតនោះទេ)

អត្ថបទដោយ ៖ Sing Ly

មែនក៍អី!!! រូងចម្លែកឲ្យតែដាក់ភ្លើងនៅក្បែរដឹងតែរលត់ រីឯបើយកកាំភ្លើងទៅបាញ់ក៏បាញ់មិនចេញ..( មានវិដេអូ )

រូងចម្លែកឲ្យតែដាក់ភ្លើងនៅក្បែរដឹងតែរលត់ រីឯបើយកកាំភ្លើងទៅបាញ់ក៏បាញ់មិនចេញ តែបាញ់ខាងក្រៅចេញ ដោយសារតែមានរឿងបែបនេះហើយធ្វើឲ្យចម្ងល់ជាច្រើនខ្លះ លើកឡើងថា តែកាំភ្លើងបាញ់មិនចេញ មកពីមានវត្ថុសក្ដ័សិទ្ធិតាមចាស់បុរាណ ខ្លះទៀតថា  មកពីរូងនេះបើធ្លាក់ចូលទៅប្រាកដជាស្លាប់ ព្រោះវាគ្មានអុកសុីសែនទេ​ រីឯខ្លវិញទៀតថា មានតែសំរិតនៅក្នុុងរ៉ូងនិងហើយមើលទៅ ប៉ន្តែអ្វីជាការពិតមិនបានលាតត្រដាងឲ្យដឹងច្បាស់អំពីរូងភ្នំនោះថាយ៉ាងណានោះទេ ៕

 

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូទាំងគ្នា

ព្រឺរោម!!! ពេលដែលគេបើកម្ឈូសមើលមុខសពជាលើកចុងក្រោយមុននឹងសម្រេចចិត្តដុតនោះ ស្រាប់តែ…( មានវិដេអូ )

ប្រទេសឡាវ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានម្ចាស់អាខោនហ្វេសប៊ុកជនជាតិឡាវមួយដែលមានឈ្មោះថា ຄວາມສຸກສ້າງໄດ້ດ້ວຍ ທາງສາຍກາງ បានធ្វើកាផុសរូបភាពនឹងឃ្លិបវីដេអូស្ដីអំពីសាច់ញាត្តិរបស់សពនឹងអ្នកភូមិបាននាំយកសពរបស់លោកយាយម្នាក់ទៅដុត ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺ នៅពេលដែលគេបើកម្ឈូសមើលមុខសពជាលើកចុងក្រោយមុននឹងសម្រេចចិត្តដុតនោះ ស្រាប់តែឃើញសាកសពរបស់លោកយាយនៅស្រស់ញញឹមដូចមនុស្សគេងលក់ ថែមទាំងខ្លួនប្រាណដៃរជើងរបស់គាត់គឺនៅទន់ មិនរឹងដូចសពដ៏ទៃឡើយ ។

បន្ទាប់ពីរឿងរាវនេះបានផុសនៅលើពិភពអនឡាយ ធ្វើអោយមានមហាជនជាច្រើនចូលមកខមិន ខ្លះថាគាត់ដូចមនុស្សគេងលក់ ខ្លះក៏អោយយោបល់ថាកុំទាន់ដុតអី គាត់អាចរស់វិញក៏ថាបាន ( យ៉ាងណាក្ដីយើងក៏មិនបានដឹងថាសពរបស់គាត់ត្រូវគេយកទៅណាបន្តទៀតនោះទេ។

សូមទូស្សនាវីដេអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216719905742909%2F&show_text=0&width=261

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216720772409489%2F&show_text=0&width=261

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216720452409521%2F&show_text=0&width=261

ប្រភព៖​FB