នៅវេលាព្រឹកស្រាងៗ មានមនុស្សចាស់ប្រុុសស្រីពីរទៅបីនាក់ បានមកនិមន្តលោកអោយទៅសូត្រមន្តនៅផ្ទះមួយក្នុងភូមិ

ព្រះអង្គក៏ព្រមព្រៀងនិមន្តទៅផ្ទះបុណ្យ, ហើយគ្រប់អង្គក៏ឡើងលើផ្ទះនោះ សូត្រធម៌ធម្មតា, មនុស្សទាំងនោះអង្គុយស្តាប់លោកសូត្រធម៌ ហើយបុរសចាស់ជាងគេនោះបានប្រាប់លោកថា កុំអោយសូត្រធម៌ករណីយមត្ថកុសលេន… (ធម៌សម្រាប់សូត្រដេញខ្មោច) អោយសោះ ប៉ុន្តែព្រះសង្ឃគ្រប់អង្គក៏មានការសង្ស័យ ហើយក៏ចាប់ផ្តើមសូត្រស្រាប់តែបាត់មនុស្សអស់រលីង ហើយព្រះសង្ឃទាំង៣អង្គស្រាប់តែជាប់នៅលើចុងឬស្សីទាំងបីអង្គ ហើយអ្នកស្រុុកក៏មានការងឿងឆ្ងល់ ក៏នាំអ្នកភូមិទៅជួយលោក លោកបានប្រាប់ថា អាត្មាមកសូត្រមន្តគេនៅភូមិនេះឯង អ្នកស្រុកក៏ប្រាប់តបទៅវិញថា ទីនេះគ្មានភូមិទេ មានតែកន្លែងកប់ខ្មោច ។




លោកបានប្រាប់ទៅអ្នកស្រុកវិញថាអាត្មាមកនេះឃើញផ្ទះធំៗណាស់ អាត្មាឡើងតាមជណ្តើរ ជណ្តើរនោះស្អាតៗណាស់ ។
សូមបងប្អូនពិចារណា បើអោយលោកឡើងដើមឬស្សីនេះតាមធម្មតា ប្រាកដជាឡើងពុំរួចឡើយ…..។
ដោយ៖ SVD
ប្រភព៖ ទំព័រអប់រំចិត្ត




