សៀមរាប ៖ នៅក្នុងពិធីបង្រួបបង្រួមនូវសាសនា និងជំនឿលទ្ធិ ពោលគឺទាំងព្រហ្មញសាសនា ព្រះពុទ្ធសាសនា និងលទ្ធិជំនឿព្រលឹង ដ៏ធំបំផុត មានការរៀបចំបាយសី ចាប់ពីបាយសីជាន់ទាប រហូតដល់បាយសី៥៦ថ្នាក់ ភ្លេងពិណពាទ្យ ៧ វង់ធំៗ នៅឯទីធ្លាខាងលិចប្រាសាទ”បាយ័ន្ត”ជិតព្រះអង្គគោកធ្លោក នៅថ្ងៃទី១៦ មីនា ២០១៨ វេលាម៉ោង ៨.០០នាទី ព្រឹក រហូតដល់ល្ងាច ….ដោយមានការនិមន្ទចូលរួម និងផ្តើមពិធីបុណ្យពីព្រះសង្ឃ អ្នកកាច់បាយសីរាប់រយនាក់ និងគ្រូៗដ៏ល្បីក្នុងខេត្តសៀមរាប ….។
ក្នុងពិធីនេះដែលគេឃើញមានការបង្កើតបាយសីជាច្រើនប្រភេទ ដែលកូណខ្មែរខ្លះមិនបានដឹង ក្នុងនោះដែរលោក រ៉េត សាមុត បានសរសេរផុសក្នុងបណ្តាញសង្គមបង្ហាញអំពីលក្ខណះ និង ប្រភេទខ្លះៗនៃបាយសីដូចខាងក្រោម។
បាយសីឈ្មោះ “ដួងកែវស្តេចនាគរាជ”
នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ នាគដែលជាអ្នកបានផ្តល់កំណើតនៃទឹកដីខ្មែរ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងទ្វីបលោក ជាពិសេសគឺកម្ពុជាទាំងមូល ។



បាយសីឈ្មោះ “ដួងកែវម្កុដរាជ”
នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហាវិរៈក្សត្រគ្រប់ព្រះអង្គ ដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោក ក្នុងសាវតាខ្មែរ តាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា ។ល។


បាយសីឈ្មោះ “នាគផ្គុំធាតុ ទ្រប្រាសាទកំពូល៥”
នេះជាបាយសីស្រស់ញញឹម រចនាពីដើមចេក ស្លឹកចេក និងផ្កាយ៉ាងត្រកាល ដែលជាស្នាដៃយុវជនមកពីក្រុងតាខ្មៅ ។បាយសីនេះតុបតែងឡើងសំដៅដល់ការទុកថ្វាយដល់ មហានគរខ្មែរដែលរស់បានសុខក្សេមក្សាន្តនេះ ក៏អាស្រ័យព្រះមហាក្សត្រ និងមហាក្សត្រិយ៍ ដែលបានបង្កើតអោយមាននូវគ្រឹសសាសនា ជំនឿសិល្បៈវប្បធម៌ សាសនា ប្រាង្គប្រាសាទ ហើយដែលបានផ្តល់នូវសេចក្តីសុខចំរើនដល់សព្វសត្វក្នុងលោកនិងក្នុងនគរតាមរយៈនៃ ការមេត្តា ករុណា ឧបេក្ខា មុទិតា។ល។ ។



ប្រភព ៖ រ៉េត សាមុត
អត្ថបទដោយ ៖ Sing Ly