ខ្មែរកាលពីសម័យបុរាណ នៅមុនពេលកម្លោះចូលស្តីដណ្តឹងកូនក្រមុំ រៀបមង្គលការជាភរិយា គឺឳពុកម្តាយតែងតម្រូវឲ្យកូនប្រុសចូលទៅបួសរៀន យកចំណេះដឹង និងដុសខាត់ គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ ដូចឥលូវនេះទេ។ ក្រោយពីចាក សិក្ខាបទមកវិញ អ្នកស្រុកច្រើនហៅ កូនកម្លោះនោះ ថា អ្នកបណ្ឌិត ក្រោយមកពាក្យនោះក៏ក្លាយជា (អន្ទិតៗ) គឺសំដៅទៅលើ ប្រុសៗកម្លោះ ដែលបានបួសរៀន មានការចេះដឹងទាំងផ្លូវលោក និងផ្លូវធម៌ ។

ការចូលទៅបួសរៀននោះ ត្រូវបានគេហៅថា (បំបួសនាគ) នៅបច្ចុុប្នន្ននេះ ពលរដ្ឋ យើង មិនសូវ ដឹងអំពីពិធីនេះទេ ។ ចំពោះអត្ថន័យ នៃពាក្យថា (នាគ)នៅទីនេះ មិនមែនសំដៅទៅ លើសត្វនាគនោះទេ តែមានន័យថា ល្អប្រសើរ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ដូច្នេះ ការ “បំបួសនាគ” ផ្តោតអត្ថន័យសំខាន់ ទៅលើអ្នកដែលមាន ឋានៈខ្ពង់ខ្ពស់ អ្នកប្រសើរ ដែលបានលះបង់ នូវអំពើបាបគ្រប់យ៉ាង ។



ការបំបួសនាគចែកចេញជាពីរគឺ ៖ បំបួសភិក្ខុុ និងបំបួសនេន
-បួសភិក្ខុ គឺសម្រាប់បុរសពេញ វ័យចាប់ពី ២០ឆ្នាំឡើង
-រីឯបំបួសនេន គឺការបំបួសតាំង ពីអាយុ៧ឆ្នាំឡើង ទៅ
ពិធីបំបួសនាគគេប្រារពឡើងដូចតទៅ៖ ថ្ងៃទី១ ឳពុកម្តាយ រួមទាំងសាមីខ្លួន ដែលស្មគ្រ័ចិត្តបួសនោះ ត្រូវធ្វើដំណើរ មកកាន់ វត្តឤរាម លុះដល់ថ្ងៃត្រង់ វេលាម៉ោង ១រសៀល ទើបចាប់ ផ្តើមពិធីកោរសក់ រួចទៅ ងូតទឹក ជម្រះកាយ ហើយបំពាក់ចីពរស ទៅបុរសនោះ ដែលគេ ច្រើនហៅថា (នាគ ឬកូននាគ ) នៅម៉ោង៦ល្ងាច គេមានពិធីសូត្រមន្ត។
ថ្ងៃទី២: បន្ទាប់ពីស្រស់ ស្រូបអាហារ ពេលព្រឹករួច សាច់ញាតិជិតខាង និងបងប្អូនដែល រស់នៅក្បែរវត្ត នាំគ្នាដង្ហែ កូននាគ ចំនួន ៣ជុំ ព្រះវិហារ ដែលជាភស្តុតាង តំណាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បន្ទាប់មក អ្នកបួស ត្រូវចាប់ផ្តើមរៀនធម៌ រំងាប់ឤអារម្មណ៍ កិលេស ទាំងឡាយ ដើម្បីលាង បាបកម្មដែលបានធ្វើកន្លងមក ។


កាលពីសម័យបុរាណ អ្នកចូលទៅ បួសរៀន នៅក្នុងទីវត្តអារាម ត្រូវចំណាយ ពេលវេលា យ៉ាងតិចគឺមួយព្រះវស្សា(មួយឆ្នាំ) ទើបអាច សឹកមកកសាង ជីវិតជាមនុស្សសាមញ្ញវិញ ៕
ដូគ្នានេះដែរពិធីបំបូសនាគនេះមិនមែនមានតែនៅប្រទេសយើងនោះទេសូម្បីតែនៅប្រទេសជិតខាងយើងក៍គេមានប្រារពពិធីបំបួសនាគនេះដែរ គ្រាន់តែធ្វើខុសគ្នាបន្តិចបន្ទួចតែប៉ុណ្ណោះ។



តោះសូមទស្សនាវិដេអូទាំងអស់គ្នា
ពិធីបំបួសនាគខ្មែរ
ពិធីបំបួសនាគថៃ
ដោយ៖ SVD