ស្រុកព្រៃនប់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត ០១គ្រឿងម៉ាក TOYOTA បាឡែន ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2T-2534 បើកបរដោយឈ្មោះ ឆេង សុខនី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ មានអ្នករួមដំណើរម្នាក់ឈ្មោះ ញ៉ោម នៅ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជាមន្ត្រីគយនៅ កែវផុស ។

ហើយ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកនឹងរថយន្តធុនធំ ០១គ្រឿងពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ3D-2056 សណ្តោងរុឺម៉ក មានទិសដៅផ្ទុយគ្នា ហេតុការណ៍នេះដែរកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១:២០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ម្នាក់ និងរងរបួសធ្ងន់មនុស្សម្នាក់ ហើយអ្នករងគ្រោះដែលរងរបួស និងស្លាប់ក្នុងហេតុការនេះមានឈ្មោះ ៖
១-ឈ្មោះ ឆេង សុខនី រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវារេញ ។
២-ឈ្មោះ ញ៉ោម នៅ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបើកបររថយន្តធុនធំរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។


រីឯវត្ថុតាងរថយន្តចំនួន ០២គ្រឿង ខូចខាតធ្ងន់ កម្លាំងសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកចេញពីកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕




ប្រភព៖ Huy Bunleng