មួយវិនាទីនៃកំហឹង មួយជីវិតនៃវិប្បដិសារី…

រឿងរ៉ាវនៅក្នុងឆាកជីវិតមនុស្សម្នាក់ៗខុសៗគ្នា ជួបរឿងល្អខ្លះ អាក្រក់ខ្លះ សប្បាយកើតទុក្ខដើរទន្ទឹមគ្នាជារឿងធម្មតា។ វិប្បដិសារីដែលកើតឡើងភាគច្រើនដោយសារតែឆេវឆៅ កំហឹងមួយនេៈបានដុតបំផ្លាញជីវិតរបស់អ្នក នរណាម្នាក់ក៏គេចេះខឹងដែរ តែគេចេះទប់ស្កាត់។

ត្រូវចេះទប់កំហឹង ខន្តីអត់ធន់ ចេះអត់អោន យោគយល់អាស្រ័យ នរណាម្នាក់ក៏ចេះខុស កុំចេះតែចាប់កំហុសអូសដំណើរច្រើនគេពេក លើកលោកនេៈគ្មានអ្វីដែលបានដូចចិត្តយើងរហូតទេ។ ត្រូវចេះពន្លត់ភ្លើងកំហឹងរបស់អ្នកកុំពូកែប្រកែប្រកាន់ច្រើនពេក។ វាបានបំផ្លាញសេចក្តីសុខរបស់អ្នក បើកំហឹងមានកាន់តែច្រើនជីវិតរបស់អ្នកនឹងកាន់តែក្តៅក្រហាយ កុំដើររាលដាលដល់អ្នកដទៃច្រើនពេក ភាពគុំគួ ភាពចង់ចាញ់ឈ្នះនេៈហើយដែលជាភ្នំភ្លើងកំហឹងដុតខ្លូនឯង។

ព្យាយាមធ្វើអោយជីវិតបានសុខរួចផុតពីទុក្ខ ញញឹមផ្តល់ក្តីស្រលាញ់អោយខ្លួនឯង រៀនទម្លាក់ភ្លើងកំហឹងនេៈចោលកុំ ដេក ដើរ ឈរ អង្គុយអោបភ្លើងកំហឹងនេៈទុកយូរពេកវាក្តៅណាស់។ ពេលមានកំហឹងត្រូវគិតដល់សេក្តីសុខរបស់ខ្លួនឯង កំហឹងនេៈហើយវាអាចបំផ្លាញខ្សែជីវិតយើងទាំងស្រុងអោយផ្លាស់ប្តូរ សាច់ញាតិទាំងអស់នឹងខកបំណងជាមួយយើង ដោយសារតែកំហឹងមួយពេលរបស់យើង ធ្វើអោយយើងក្លាយជាឃានករ ក្លាយជាមនុស្សម្នាក់ដែលសង្គមគេស្អប់ខ្ពើម ខឹងខុស ខឹងខាត គ្មានអ្នកណាម្នាក់គេចង់រាប់អានយើងទេបើយើងជាមនុស្ស មានតែភាពឆេវឆៅមានតែកំហឹង ត្រូវចេះចែកចាយសេចក្តីសុខទៅកាន់មនុស្សសត្វទាំងឡាយនៅជុំវិញខ្លួន។ ភាពសន្តោសប្រណីជាទឹកអម្រឹតអាចពន្លត់ភ្លើងកំហឹងនៅក្នុងខ្លួនអ្នកបាន។ រៀនផ្តល់ក្តីស្រលាញ់សម្រាប់ខ្លួនឯង នឹងចេះអធ្យាស្រ័យអោយមនុស្សនៅជុំវិញខ្លួនឯង។ ជីវិតអ្នកនឹងជួបតែសេចក្តីស្ងប់សុខ។

អត្ថបទដោយ ៖ Madam Fung Do

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNCNDaily%2Fvideos%2F375258542975136%2F&show_text=0&width=560