ភ្នំពេញ៖ ករណីបែបនេះ កើតឡើងសឹងតែរាល់ថ្ងៃ ឡើងសាំុំទៅហើយ សមត្ថកិច្ចហាក់បីដូចជា គ្មានវិធានការទប់ស្កាត់សោះ បុរស២នាក់ បានជិះម៉ូតូឌុបគ្នាទៅកោសជប់ និងម៉ាស្សាក្រលាន ត្រូវថ្លៃគ្នា អស់ម្នាក់៦ម៉ឺនរៀល ពេលរួចរាល់ ទាញកាបូបគិតលុយ ស្រាប់តែ លុយដុល្លា ទៅជាលុយក្លែងក្លាយ បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ទាំងយប់ ករណីនេះកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងហាងកោសជប់យីហោ សុខសប្បាយ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពយុវជនពីរនាក់ ដែលចូលទៅទទួលសេវាពីកន្លែងម៉ាស្សាខាងលើ ប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុ ពួកគេជិះម៉ូតូមួយគ្រឿង បានចូលទៅកន្លែងម៉ាស្សាកោសជប់ខាងលើ និងមានលុយចំនួន៩០ដុល្លាផងដែរ ដោយពួកគេបានម៉ាស្សាខ្លួនផង និងម៉ាស្សាក្រលានផង (រួមភេទ) អស់មួយសន្ទុះ។



យុវជនបន្តថា ក្រោយពីពួកគេបានទទួលសេវាម៉ាស្សាចប់សព្វគ្រប់ហើយនោះ ពួកគេបម្រុងចេញមកវិញ ដោយយុវជនម្នាក់ បានដកលុយដើម្បីឲ្យថ្លៃសេវាឲ្យនារីម៉ាស្សាចំនួន៦ម៉ឺនរៀល ខណៈមិត្តភ័ក្តម្នាក់ទៀត មិនទាន់ឲ្យនោះទេ ស្រាប់តែបាត់លុយក្នុងកាបូបចំនួន៦ម៉ឺនរៀល ថែមទាំងត្រូវបានគេប្ដូរដាក់លុយដុល្លារក្លែងក្លាយឲ្យចំនួន៣០ដុល្លារថែមទៀតផង ទើបធ្វើឲ្យពួកគេកើតទុក្ខមិនសុខចិត្តចំពោះទង្វើបោកប្រាស់លុយកាក់នេះ ហើយក៏សុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្ដង។



ទោះជាបែបណា ក្រុមនារីៗម៉ាស្សាខាងលើវិញ ប្រកែក និងប្រាប់ថា គ្មានការបន្លំដូរលុយ និងលួចលុយភ្ញៀវនោះទេ។ ដោយសារភាគីទាំងពីរនៅតែជជែកវែកញែករកតែឈ្នះរៀងៗខ្លួន ចុងក្រោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានចុះទៅនាំខ្លួនភាគីទាំងពីរ មកកាន់ប៉ុស្ដិ៍ ដើម្បីសួរនាំ។


ក្រោយការសួរនាំរបស់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ហើយភាគីទាំងពីរ គ្មានភស្ដុតាងសម្រាប់ដាក់បន្ទុករៀងៗខ្លួន ទើបពួកគេមិនប្ដឹងផ្ដល់គ្នា និងសម្រេចចិត្តបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍សមត្ថកិច្ចតែម្ដង៕
ប្រភព៖ Heng Ly