ភ្នំពេញ៖ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីអ្នករស់នៅក្បែរនោះបាននិយាយថា ក្មេងស្រីម្នាក់ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង នៅជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានស្រ្តីម្ចាស់ផ្ទះ ប្រើអំពើហឹង្សា ធ្វើទារុណកម្ម អស់រយៈពេល៤ឆ្នាំហើយ ដោយវាយ ដំ ពេលខ្លះឈានដល់បង្អត់បាយក៏មាន ដោយទង្វើរសាហាវពេក ទើបបែកធ្លាយរឿងពីអ្នកជិតខាងទាក់ទងរាយការណ៍ប្រាប់វិទ្យុABC នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ទើបក្រុមការងារវិទ្យុABC សហការជាមួយសមត្ថកិច្ចចុះទៅអន្តរាគមន៍ រំដោះក្មេងស្រី ចេញពីផ្ទះកើតហេតុ ។




ក្មេងស្រីរងគ្រោះមានឈ្មោះ ជា ស្រីនូ ហៅស្រីពៅ មានអាយុ១៦ រស់នៅភូមិទំនុកថ្មី ឃុំទំនុកថ្មី ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។

ហើយស្រ្តីដែលបានធ្វើទារុណកម្មប្រើអំពើហឹង្សាទៅលើក្មេងស្រីនោះ មានឈ្មោះ ភា រស់នៅ ភូមិឃុំ កើតហេតុខាងលើផងដែរ ។

ស្ត្រីម្ចាស់ផ្ទះខាងលើត្រូវឃាត់យកមកសាកសួរតាមនីតិវីធីច្បាប់ ។ ចំណែកក្មេងស្រីម្នាក់ជាកូនឈ្នួលត្រូវបានក្រុមការងារវិទ្យុABC នាំយកមកស្នាក់នៅជាមួយវិទ្យុABC បណ្ដោះអាសន្នសិន៕
សូមទស្សនាវិដេអូ
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1842252986074661%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1842252976074662%2F&show_text=0&width=560
ដោយ៖ សុវណ្ណ ដេត