រថយន្តដឹក ប្រេងក្រុមហ៊ុនតេលាក្រឡាប់សង្កត់អ្នកជិះម៉ូតូដឹកមាន់ ស្លាប់យ៉ាងអាណោចអធម៌ ហើយក្រោយពេលកើតហេតុម្តាយបង្កើតរបស់ជនរងគ្រោះបានមកដល់ ហើយបានយំសោកបោកខ្លួនគួឲ្យអាសូរ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ រថយន្តក្រុមហ៊ុនតេលាដឹកប្រេង មួយគ្រឿង បានក្រឡាប់សង្កត់អ្នកជិះដឹកមាន់ នៅតាមបណ្តោយផ្លូវ២០អា ភូមិសិរិសម្បត្តិ សង្កាត់ គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


បើតាមសម្តីម្តាយជនរងគ្រោះបានប្រាប់ថា កូនគាត់មានមុខរបរជាអ្នកដើរមេក្រូ ហើយពេលទំនេរដឹកមាន់យកមកលក់ដើម្បីជួយដោះស្រាយជីវភាពគ្រួសារ តែដោយសារអកុសលក៍បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុភ្លាមៗតែម្តង។


ម្តាយជនរងគ្រោះមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទេ ដោយសារតែគាត់មានសភាពតក់ស្លុតពេកនិយាយមិនចេញ ជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1K-3356 ម្តាយជនរងគ្រោះបានបន្តថា ជនរងគ្រោះមានកូនប្រុសពីនាក់នៅក្នុងបន្ទុកគ្រួសារទៀតផង។


ចំណែកតៃកុងរថយន្ដសណ្តោងសុីទែនមានឈ្មោះ រស់ អៀងលី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ដែលពាក់ស្លាកលេខកណ្ដាល1k-3356 ធ្វើដំណើក្នុងទិសពីលិចទៅកើតដោយដឹកមាន់ លុះមកដល់កន្លែងកើតហេតុក៏បានរអិលដួលភ្លាមៗនោះក៏មានរថយន្ដសុីទែនប្រេងរបស់ក្រុមហ៊ុន កម្ពុជា តេលា មកពីក្រោយក្នុងល្បឿនលឿន ស្រាប់តែមកដល់កន្លែងកើតហេតុបានជាន់ហ្វាំងទាំងបង្ខំបណ្ដាលអោយរថយន្ដក្រឡប់សង្កត់ទៅលើម៉ូតូជនរងគ្រោះអូសជាង១០ម៉ែត្របណ្ដាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ។ ដោយឡែកតៃកុងរថយន្ដបានចុះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍គងណយធ្វើការឃាត់ខ្លួនបានភ្លាមៗ ។


ក្រោយកើតហេតុ គេឃើញខាងក្រុមហ៊ុនយករថយន្តមួយគ្រឿងទៀតមកបូមប្រេងពីរថយន្ត ដែលក្រឡាប់នោះ ។
សពជនរងគ្រោះត្រូវរថយន្តរបស់គ្លីនិកជនឯកជនដឹកយកទៅតម្កល់ទុកដើម្បីឲ្យគ្រួសារបស់យកទៅធ្វើបុណ្យតាមប្រពៃណីយ ៕
(មានវិដេអូ)
ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB