មួយរយៈពេលចុងខែក្រោយនេះយើងឃើញថា ព្យាករណ៍អាកាសធាតុមានកាប្រែប្រួល ផ្ទៃមេឃអួអាប់ធ្លាក់ភ្លៀងស្ទើរតែជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យមានការដក់ទឹកនៅតាមដងផ្លូវ ធ្វើឲ្យអ្នកដំណើរមានការប្រុងប្រយ័ត្ន ខ្លាចមានករណីរអិលដួលឬបង្ករឲ្យគ្រោះថ្នាក់ដោយកក្តាផ្សេងៗជាដើម ។
បើយើងងាកមកមើលអ្នកបើកបររថយន្តមួយចំនួន ដែលគ្មានសុជីវធម៌ក្នុងការបើកបរ បើកក្នុងល្បឿនលឿនសាចទឹកដល់អ្នកថ្មើរជើង និងអ្នកធ្វើដំណើរដោយម៉ូតូជាដើម ។


ជាក់ស្តែងណាស់ ករណីមួយនេះបានកើតឡើងលើបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិស្រីអូន បោះពុម្ព ដែលកំពុងតែធ្វើដំណើរទៅធ្វើការ ប៉ុន្តែបែរជាត្រូវអ្នកបើកបររថយន្តគ្មានសុជីវធម៌បើកឡានសាចភក់មកលើខ្លួន ធ្វើឲ្យប្រឡាក់លើឯកសណ្ឋាន ព្រមទាំងកាតាប និងម៉ូតូ ហើយអ្នកបើករថយន្តបន្តដំនើរ ដូចគ្មានរឿងអីកើតឡើង។
ដោយមានការហួសចិត្តខ្លាំងពេកបុរសខាងលើបានសរសេរសារថា៖ “យោគយល់គ្នាផង! ខ្ញុំពិតជាកោតសសើរមែនទែន សំរាប់អ្នកដែលមានលទ្ធភាពទិញរថយន្តជិះ ឡានបាចទឹកដាក់ខ្ញុំ។ មែនតែមនុស្សជាអ្នកបញ្ជាសូមប្រើប្រាស់វិជ្ជាជីវៈ សុជីវធម៌ និងរៀនរស់នៅដោយល់អធ្យាស្រ័យផង!ឡានថ្លៃ..សូមធ្វើខ្លួនអោយថ្លៃដូចឡាន!ជូនពរបងតៃកុងសំណាងល្អ កុំលឿនពេក មើលស្ថានភាពផ្លូវផងបង ខ្ញុំក៏ធ្លាប់បើកបរក្រោយមេឃភ្លៀងដែរ”៕



ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB