ម្តាយចិត្តអប្រិយ បោះបង់កូនស្រី គួឲ្យអាសូរ !! ទោះបីជាសត្វក៍វាចេះស្រលាញ់កូនវាដែរ..(មានវិដេអូ)

ភ្នំពេញ៖ ទារកទើបនឹងកើត ត្រូវគេយកទៅបោះចោល នៅគំនរសំរាម បានអ្នករើសអេតចាយ​ កាយសំរាម រកសំបកកំប៉ុង ស្រាប់តែលឺសំលេងយំ ងារៗ ឆ្ងល់ក៏លើកយកមកមើល ក៏ឃើញទារកម្នាក់ ភេទស្រី រុំសាររ៉ុង ពណ៌លឿង ហេតុការណ៍នេះបានឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអគ្គីសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើតាមសម្តីអ្នករើសអេតចាយបាននិយាយថា ពីតំបូងគាត់កាយសំរាម រកសំបកកំប៉ុង ស្រាប់តែលឺសំលេងយំ ងារៗ ឆ្ងល់ក៏លើកយកមកមើល ក៏ឃើញទារកម្នាក់ ភេទស្រី រុំសាររ៉ុង ពណ៌លឿង លាយក្បាច់ផ្ការចម្រុះ ច្រកចូលក្នុងថង់ ទំនងទើបតែមានគេយកមកផ្លុងចោល ហើយរូបគាត់បានប្រាប់គេឯង ក៏មានការភ្ញាកផ្អើលដល់ប្រជាពលរដ្ឋ ហើយក៏មានអ្នកតេទៅវិទ្យុABC។

ភ្លាមៗនោះខាងវិទ្យុABC ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ រួចយកទារិកាតូចនោះ ទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ និងបានប្រគល់បន្តឲ្យក្រុមការងារវិទ្យុABC មកមើលថែរក្សាបន្ត និងកំពុងតាមដានពិនិត្យសុខភាពសិនផងដែរ ៕

 

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1844265335873426%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1844265375873422%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1844265399206753%2F&show_text=0&width=560

ដោយ៖ សុវណ្ណ​ ដេត

ប្រភព៖ FB