កាលពីពេលថ្មីៗកន្លងទៅនេះ មានវីដេអូមួយ ដែលបុគ្គលិកបានលួចថតថ្នាក់លើដែលកំពុងជេរខ្លួន បានចែកចាយជាច្រើនដងលើបណ្ដាញសង្គម អមដោយពាក្យរិះគន់យ៉ាងចាស់ដៃផងដែរ ។
បើយើងមើលនៅវិដេអូនេះយើងឃើញថា ថ្នាក់លើរបស់បុគ្គលិករូបនោះបានហៅកូនចៅមកសួរហើយស្រែកគំហ៊កខ្លាំងៗ ដោយយើងមើលទៅហាក់បីដូចជាគ្មានវិជ្ជាជីវជាថ្នាក់លើរបស់គេសោះឡើយ មិនតែប៉ុណ្ណោះមិនព្រមស្ដាប់កាបកស្រាយរបស់បុគ្គលិកខ្លួនទេថែមទាំងបានជេប្រមាថ (ជេម្រាយ) បុគ្គលិកនោះថែមទៀតផង ។



ក្នុងវីដេអូនេះដែរ ត្រូវបានអ្នកលេងនៅតាមបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាស៊ែរយ៉ាងព្រោងព្រាត អមដោយពាក្យរិះគន់យ៉ាងខ្លាំង ចំពោះភាសា កាយវិការរបស់មេនោះ។ ប៉ុន្តែក៏មានអ្នកខ្លះ បានបញ្ចេញមតិថា ការជេររបស់មេនោះ នៅកន្លែងណាក៏មានដែរ ព្រោះតែបរិយាកាសការងារ មានសំពាធពីលើដូចគ្នា។ ម្យ៉ាងវិញទៀត បុគ្គលិកនោះ បានប្រព្រឹត្តកំហុស ដោយមិនស្ដាប់តាមមេ ទើបនាំឲ្យមេខឹង និងឈានដល់ជេរខ្លាំងៗយ៉ាងដូច្នេះ៕
(សូមទស្សនាវិដេអូខាងក្រោម)
ប្រភព៖ FB