ខេត្តកណ្តាល ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងក្រុមប្រឹក្សាឃុំ បានចុះដល់ចំណុចកើតហេតុ ស្ថិតនៅក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ធ្វើការត្រួតពិនិត្យ និងឆែកឆេរបន្ទប់លក់ឥវ៉ាន់ចាប់ហួយរបស់ជនសង្ស័យខាងលើរកឃើញថ្នាំញៀន៤កញ្ចប់ ដែលគេបានលាក់ទុកក្នុងកាតូ សម្រាប់ដាក់ទឹកឲ្យមាន់ផឹក ទើបឃាត់ខ្លួនតែម្តង។


ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ យឿន យុន ហៅគ្រូពួ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូថ្នាំខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុ ហើយសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់។
បើតាមសម្តីជនសង្ស័យបានសារភាពថា ករណីជួញដូរគ្រឿងញៀននេះ ជនសង្ស័យបានសារភាពថា មានបុរសម្នាក់ឈ្មោះ តឿ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅវាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ បានឲ្យគ្រឿងញៀនទាំងនេះមកខ្លួនដើម្បីរំលែកលើកបន្ត ៕


ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB