បន្ទាយមានជ័យ ៖ ចោរវយ័ក្មេង២នាក់ ជាប់អន្ទាក់ប៉ូលីស បន្ទាប់ពីឆក់កាបូប ពីស្ត្រីម្នាក់បណ្តាលអោយដួលម៉ូតូរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី០២ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចបេនឡានចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង២នាក់រួមមាន៖
១-ឈ្មោះទិត្យ រ៉ាពី ភេទប្រុសអាយុ១៧ឆ្នាំ
២- ឈ្មោះ ហែម រតនាភេទប្រុសអាយុ១៥ឆ្នាំ
លោកវរសេនីយ៍បន្តថានៅមុនពេលកើតហេតុនោះជនរងគ្រោះឈ្មោះ វ៉ា ដារិន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូចេញពីផ្សារថ្មីសំដៅមកបេនឡាន។

ក្មេងស្ទាវ២នាក់ជិះម៉ូតូទៅផឹកស្រានៅផ្ទះមិត្តភក្តិហើយបានចេញមកធ្វើសកម្មភាពនៅបេនឡានចាស់ក៏ឆក់យកកាបូបបណ្តាលឲ្យដួលទៅលើថ្នល់ជាតិបណ្តាលឲ្យរបួសធ្ងន់។
ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកជនល្មើសគេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួច។
ហើយមិនបានប៉ុន្មានផងនោះជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់បានផងដែរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់កាបូបរបស់ជនរងគ្រោះនោះមែន ព្រោះឃើញគាត់តែម្នាក់ឯង ហើយទំនងជាមានលុយកាក់ច្រើនហើយមើលទៅ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕



ដោយ៖ សុវណ្ណ ដេត