កាលពីថ្មីៗនេះ ក្នុងខែមិថុនា ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង លោក សាន ផានិត ម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” ជួបទុក្ខដ៏ក្រៀមក្រំដោយអ្នកម្តាយបង្កើតជាទីស្រលាញ់បានទទួលមរណភាព។ ដំណឹងមរណភាពនេះដែរ បានធ្វើឲ្យមហាជនជាច្រើនបានសម្ដែងក្ដីសោកសៅ និងចូលរួមរំលែកទុក្ខ។ អ្វីដែលកាន់តែគួរឲ្យរំជួលចិត្តជាងនេះទៅទៀតនោះ គឺ នៅក្នុងពេលប្រារព្ធពិធីបុណ្យសពរបស់អ្នកមានគុណ តារារូបនេះបានសម្រក់ទឹកភ្នែកសោកស្តាយជាអនេក ព្រោះមិនបានទៅទាន់ដង្ហើមម្ដាយ។ ជាក់ស្ដែងតាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ លោកបានឲ្យដឹងថា លោកពិតជាសោកស្ដាយដែលមិនបានទៅទាន់ដង្ហើមម្ដាយរបស់លោក ត្បិតម្ដាយលោកស្រលាញ់លោកជាងគេ។ តែជាមួយគ្នានេះ លោកក៏បានបន្តថា នាព្រឹកថ្ងៃនោះលោកបានធ្វើទានដល់ចាស់ជរាចំនួន ១០០ នាក់ ហេតុនេះសង្ឃឹមថាបុណ្យកុសលដែលធ្វើនេះនឹងទៅដល់ម្ដាយរបស់លោកផងចុះ៕




