ស៊យណាស់លោកចោរ! ​ឆក់​ស្ត្រី​ចុម​ស្ត្រីស្គាល់គ្នា ប្តឹងសមត្ថកិច្ចចាប់បានសម្រេច..(ចុចអានបន្ត)

កណ្ដាល៖ ជនសង្ស័យ២នាក់ បានធ្វើ​សកម្មភាព​ឆក់យក​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​ម្នាក់បានសម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូឌុប​កូន​ទៅ​រៀន ហើយ​ទុកដាក់​អីវ៉ាន់​ដោយ​ធ្វេសប្រហែស។
យ៉ាងណា នេះ​ចាត់ទុកជា​សំណាងល្អ​ផងដែរ ដែល​ជនរងគ្រោះ​ស្គាល់​ជនសង្ស័យហើយ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​យកមក​ចាត់ការ​ ហេតុការនេះកើតឡើងកាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុច​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ​ភេទ​ស្រី អាយុ២៩ឆ្នាំ មាន​ទីលំនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កម្មករ បាន​បាត់បង់​ខ្សែក​ចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀន​ត្រា១វង់, កងដៃ៧កង, ប្រាក់​ដុល្លារ២៥០ដុល្លារ និង​ប្រាក់រៀល១.០០០.០០០៛(មួយ​លាន​រៀល)។

ចំណែក​ជនសង្ស័យ​ទាំង២នាក់ ទី១-ឈ្មោះ សុខ ភី ភេទ​ប្រុស អាយុ១៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កម្មរ​កំពង់​ផែ​ភ្នំពេញ (អ្នកបើក​ម៉ូតូ) និង​ទី២-ឈ្មោះ ស៊ិ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (អ្នកដៃដល់​ធ្វើ​សកម្មភាព)។

ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឌុប​កូន​ទៅ​សាលារៀន​ជ័យ​ឧ​ត្ត​ម ដោយ​ដាក់​ស្បោង​សម្ភារៈ​មានតម្លៃ​ខាងលើ​នៅ​ជាប់ដៃ​ម៉ូតូ​ខាងឆ្វេង។

ពេលនោះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មកពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់យក​ស្បោង​ដាក់​សម្ភារៈ​របស់​ជនរ​ង​គ្រោះ រួច​ជិះ​ម៉ូតូ​មក​ទិស​ខាង​ភ្នំពេញ គេចខ្លួន​បាត់ស្រមោល។

បន្ទាប់មក ដោយ​ជនរងគ្រោះ​ស្គាល់​ជនសង្ស័យ​ឈ្មោះ សុខ ភី ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដែក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ។

កម្លាំង​ជំនាញ​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដែក និង​ប៉ុស្តិ៍នគរបាល​សំរោង​ធំ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ និង​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន ខ្សែក​ចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀន​ត្រា១វង់, កងដៃ៧កង, ប្រាក់​ដុល្លារ១៥០ដុល្លារ, ប្រាក់រៀល១៤០.០០០៛(ដប់​បួន​ម៉ឺន​រៀល), ម៉ូតូ១គ្រឿង​ម៉ាក SUZUKI nex ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-7563 និង​ថង់​ផ្លា​ស្ទិ​កមាន​ដៃ​យួរ​ពណ៌​លឿង១ ហើយក៏​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលប​ន្ទា​យ​ដែក ដើម្បី​សួរនាំ​តែម្ដង ៕

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB