ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែ ឧសភាឆ្នាំ២០១៨ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយការិយាល័យ ព្រហ្មទណ្ឌនៃស្នងការដ្ឋាន រាជធានីភ្នំពេញធ្វើការបង្ក្រាបករណីប្លន់ប្រដាប់អាវុធ (ប្លន់ម៉ូតូ) ធ្វើសកម្មភាពកាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិស្នោ២ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយធ្វើការបង្ក្រាបជាក់ស្ដែងបានជនល្មើសចំនួន០៣នាក់ ៖
១. ឈ្មោះពុំ ចែតភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ(មេក្លោង)
២. ឈ្មោះ យុនសីហា ហៅ យុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
៣. ឈ្មោះ ម៉ន ប្រុស ហៅប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដកហូតបានអាវុធខ្លីK54 ចំនួន០១ដើម គ្រាប់ចំនួន ០៤គ្រាប់។
សមត្ថកិច្ចកំពុងបញ្ជូនសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕



ប្រភព៖ FB