(សៀមរាប)៖ ម្តាយចិត្តអប្រិយម្នាក់ បានដាច់ចិត្តយកកូនខ្លួនបង្កើតដែលទើបនឹងប្រសូត្របាន២ថ្ងៃ យកទៅបោះចោលក្នុងព្រៃ។
ប៉ុន្តែទារិកាកម្សត់នោះ ត្រូវបានគេប្រទះឃើញហើយក៏នាំយកមកសង្ក្រោះ នៅមន្ទីរពេទ្យកុមារ អង្គរក្រុងសៀមរាប ខេត្តសៀមរាប ឥឡូវទារិកានៅមានជីវិតនៅឡើយ។

ទារិកាដែលត្រូវគេបោះចោលនេះ ត្រូវបានប្រទះរកឃើញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨
នៅក្នុងព្រៃមួយកន្លែងក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
ខណៈពេលដែលស្ត្រី២នាក់កំពុងដើររកកាប់អុស ក្បែរកន្លែងនោះ ក៏បានលឺសម្លេងយំចេញពីក្នុងព្រៃ ហើយពួកគាត់ទៅមើលក៏ប្រទះឃើញទារិកាខាងលើ។

ក្រោយពីឃើញទារិកាដ៏អភ័ព្វនោះ ពួកគាត់ក៏បានរាយការណ៍មកសង្កាត់គោកចក ហើយសហការគ្នាចុះទៅយកទារិកា រួចហើយក៏បញ្ជូនមកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដើម្បីសង្គ្រោះបានទាន់ពេលវេលា តែ
ចំពោះឪពុកម្តាយទារិការូបនោះគេមិនទាន់ដឹងឬស្គាល់ នៅឡើយទេ៕
ប្រភព៖ FB
ដោយ៖ សុវណ្ណ ដេត