ខេត្តប៉ៃលិន៖ កូនប្រុសចិត្តតិរច្ឆាន ដោយសារតែគុំគួនខឹងម្តាយ បានទាញពូថៅកាប់ម្តាយស្លាប់ភ្លាមៗ និងប្អូនបង្កើត២នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រង់ក្បាល កាលពីវេលាម៉ោង ០៦:១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ឆ្នាំ (ម្តាយបង្កើតរបស់ជនសង្ស័យ) ត្រូវជនសង្ស័យកាប់នឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ ជនរងគ្រោះទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២២ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។

ហេតុការណ៍ដ៏រន្ធត់នេះ បណ្តាលមកពីជនសង្ស័យត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នា ជាមួយម្តាយខ្លួនឯងកាលពីបីថ្ងៃមុន រួចក៏មានការគុំគួន ។ លុះរហូតមកដល់វេលា ម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្ក ហឹង្សាដោយចេតនាលើជនរងគ្រោះតែម្តង ។

បច្ចុប្បន្នលោក វរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកកម្លាំងក្រោមឱវាទ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងតាម នីតិវិ ៕
ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB