ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសអាស៊ីទីពីរដែលធ្លាប់មានសន្ទស្សន៏ Global Passport Index ដែលវាបានធ្វើអោយលិខិតឆ្លងដែនកូរ៉េខាងត្បូងក្លាយជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោកនាសព្វថ្ងៃនេះ។ ពិន្ទុទិដ្ឋាការឥតគិតថ្លៃរបស់កូរ៉េខាងត្បូងគឺ ១៦២ នាពេលនេះ វាមានន័យថាប្រជាពលរដ្ឋមានសិទ្ធិទទួលបានទិដ្ឋការដោយឥតគិតថ្លៃដល់បណ្ដុំទាំងមូលនៃបណ្ដាប្រទេសរួមទាំងប្រទេសផ្សេងទៀតដូចជា អាមេរិក កាណាដា រុស្សុី និង បណ្ដាប្រទេសអ៊ីរ៉ុប និង មជ្ឍឹមបូព៌ា។

មានតែប្រទេសអាស៊ីតែមួយគត់ដែលធ្លាប់មានចំណាត់ថ្នាក់កំពូលនៃសន្ទស្សន៍ Global Passport Index គឺ សិង្ហបុរីដែលទទួលបានចំណាត់ថ្នាក់ដំបូងកាលពីឆ្នាំ ២០១៧ ហើយបច្ចុប្បន្នកំពុងស្ថិតនៅជាមួយកូរ៉េខាងត្បូងនៅក្នុងចំណាត់ថ្នាក់នេះផងដែរ(ចំណាត់ថ្នាក់ទី ១)។


ប្រទេសជប៉ុនក៏បានផ្លាស់ប្ដូរទៅចំណាត់ថ្នាក់ទី ២ ជាមួយនឹងពិន្ទុទិដ្ឋាការ ១៦១ ដែលកំពុងស្ថិតនៅជាប់ជាមួយប្រទេសអាល្លឺម៉ង់។ ឆ្នាំ ២០១៧ គឺជាឆ្នាំទីមួយហើយដែលប្រទេសអាស៊ីមួយបានឈានដល់កំពូលនៃតារាងចំណាត់ថ្នាក់ដែលបានបង្ហាញពីការផ្លាស់ប្ដូរនៃបណ្ដាប្រទេសអាសីុទៅជុំវិញពិភពលោក។

វាហាក់បីដូចជាប្រទេសកូរ៉េខាងត្បូងបានទទួលនូវពាក្យរហ័សនាមជាផ្លូវការរបស់ខ្លួន (Passion, Connected) សម្រាប់ការប្រកួតកីឡាអូឡាំពិក Pyeongchang។ ដែលវាបានតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋរបស់ខ្លួនទៅកាន់ពិភពលោកនិងតភ្ជាប់ពិភពលោកទៅនឹងប្រទេសដ៏ស្រស់ស្អាតនិងមានតែមួយគត់របស់ខ្លួន៕
ប្រែសម្រួល ៖ RathDy