អគ្គនាយកវ័យ​ ៥២ ឆ្នាំម្នាក់រាំតាមបទ ”DNA” របស់ក្រុម BTS កំពុង​ល្បី​ពេញអ៊ីនធឺណេត

តន្រ្តី​គឺជា​រឿង​មួួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ទៀត​ដែល​មាន​ក្នុង​លោក​យើង​នេះ​ដែល​អាច​បំបាត់​រនាំង​នៃ​ភាសា​និង​គម្លាត​អាយុ​បាន​។ ជាមួយ​នឹង​ចង្វាក់​ដ៏គួរ​អោយ​ទាក់​ទាញ​ វីដេអូ​ចម្រៀង​ដ៏​អស្ចារ្យ​ និង​ក្បាច់​រាំ​ជា​ចង្វាក់​ប្លែក​ៗ​ វិស័យ​ចម្រៀង​កូរ៉េ​ K-Pop បាន​រីក​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​ និង​មាន​ការ​គាំ​ទ្រ​ដោយ​មនុស្ស​ជា​ច្រើន​ផង​ដែរ​ ។

ប៉ុន្តែ​គ្មាន​អ្វី​ដែល​ធ្វើ​អោយ​អ្នក​មាន​ចម្ងល់​ចំពោះ​ចំណាប់​អារម្មណ៍របស់​អ្នក​​ទៅ​លើ​តន្រ្តី​ជាង​ក្បាច់​រាំ​របស់​អគ្គ​នាយក​វ័យ​ ៥២​ ឆ្នាំ​ដែល​រាំ​តាម​បទ​ ”DNA” របស់​ក្រុម​ BTS នេះ​ឡើយ។ ក្នុង​ព្រឹត្តិការណ៏​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ អគ្គ​នាយក​ឈ្មោះ​ Hiroshi Okamoto វ័យ​ ៥២​ ឆ្នាំ​បានបង្ហាញ​ក្បាច់​រាំ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នៅ​លើ​ឆាក​នៃ​កម្មវិធី​ ។មិន​ត្រឹមតែ​ក្បាច់​រាំ​របស់​គាត់​គួរ​អោយ​ទាក់​ទាញ​ និង​ដូចក្បាច់​រាំ​របស់​សមាជិក​ក្រុម​ BTS ប៉ុណ្ណោះ​ទេ​ តែ​មើល​ទៅ​ការ​សំដែង​របស់​គាត់​មើល​ទៅ​លោក​ Hiroshi ដូចជា​មាន​ពេល​យ៉ាង​សប្បាយ​រីក​រាយ​ខ្លាំង​បំផុត​ក្នុង​មួយ​ជីវិត​របស់​គាត់​នេះ​​។ អំឡុង​ពេល​នេះ​លោក​ Hiroshi គឺ​ជា​អគ្គនាយក​របស់​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ តែ​ពេល​ទំនេរ​ពី​កាងារ​ គាត់​បាន​បង្ហាញ​ក្បាច់​រាំ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៏​ជាមួយ​នឹង​ក្រុម​កាងារ​របស់​គាត់​។

ទោះ​បី​ជា​ពួក​គេ​មិន​​មែន​ជា​ក្រុម​ចម្រៀង​អាជីព​ក៏ដោយ​ តែ​ពួកគេ​អាច​រាំ​ក្បាច់​រាំ​ដែល​ពិកបាក​មួយ​ចំនួន​បាន​យ៉ាង​ល្អ​។ ក្បាច់​រាំ​របស់​ពួកគេ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៏​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​ជាច្រើន​ ហើយ​វីដេអូ​នៃ​ក្បាច់​រាំ​របស់ពួក​គេ​ចាប់​ផ្ដ់ើម​ល្បី​ពេញ​អ៊ីនធឺណែត​។ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ចង់​មើល​ក្បាច់​រាំ​របស់​អគ្គនាយក​វ័យ​ ៥២​ ឆ្នាំដែល​រាំ​បាន​យ៉ាង​ល្អ​ញាប់​ដូច​ម៉ាស៊ីន​នេះ​ម្ដងហើយ​ម្ដង​ទៀត​។

បើសិន​ជា​បាន​មើល​វីដេអូ​ខាង​ក្រោម​នេះ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ចង់​រាំ​តាម​ពួកគាត់​ជាក់​ជា​មិន​ខាន​។
ចុច​មើល​វីដេអូ​នៅ​ខាង​ក្រោម​នេះ​ ៖​​

ប្រភព ៖ Koreaboo
ប្រែសម្រួល ៖ RathDy