ពេលនេះម្ចាស់រង្វាន់តែ អូអិឈិ បានទទួលយុត្តិធម៌ហើយ​ក្រោយ…(មានវិដេអូ)

ត្បូងឃ្មុំ៖ គម្របដបតែ​ អូអិឈិ​ ដែលត្រូវរង្វាន់​ ហើយត្រូវថៅកែយកពីកម្មករនោះ​ ពេលនេះ​ លោកឧត្ដមសេនីយ៍ទោ​ បែ​ន​ រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ហើយ​ ដើម្បីទុកដោះស្រាយជូនប្អូនប្រុសម្ចាស់គម្របពិត​ ។​

ខាងក្រោមនេះជារបាយការណ៍លទ្ធផលស្រាវជ្រាវបឋមរបស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ​

សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១មិថុនាភ្លាម។ ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបាននិងកំពុងដំណើរការសុើបអង្កេត
ចម្លើយបឋម
*ករណីនេះជារឿងពឹត
*ពាក់ព័ន្ធមនុស្ស៣នាក់មានកម្មករ២នាក់(ម្នាក់ពិការ)ផ្តើមចេញពីលុយធិប៥ពាន់រៀលហើយនាំគ្នាទៅទិញទឹកអូអុិឈិ១ដបហូប២នាក់ និងថៅកែការ៉ាអូខេ វិមានទ្រព្យ ។
*រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ ។
*អ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់..
*យើងនិងទំនាក់ទំនងទៅក្រុមហុ៑នដើម្បីផ្អាកផ្តល់រង្វាន់សឹន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់។
ពេលនេះមនុស្សទាំង៣ នាក់​ និងគម្របដបបាននិងកំពុងស្ថឹតនៅកន្លែងនគរបាលស្រុកមេមត់​ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F117473362451544%2Fvideos%2F144090866456460%2F&show_text=0&width=560
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhem.nimoul.3%2Fvideos%2F128553574693421%2F&show_text=0&width=267

ប្រភព៖ Pheng Vannak News