បុរសម្នាក់ បើករថយន្តLEXUS GX-470រេចង្កូតដាំក្បាលចូលផឹកទឹកប្រឡាយ…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ព្រឹក ថ្ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វរលាម៉ោង៦និង២០នាទីព្រឹកថ្ងៃដដែល ទើបស្ទូចយករថយន្តចេញពីកន្លែងកើតហេតុបាន ។

រថយន្តធ្លាក់ទឹក១គ្រឿងនោះម៉ាក EXUS GX-470 ពណ៍កាកអំពៅ ពាក់ស្លាកលេខភ្នំពេញ2AJ-2902 បើកបរដោយបុរសចំណាស់មិនស្គាល់ឈ្មោះម្នាក់ ។ ចំណែកបុរសម្នាក់មានសក់វែងកន្ទ្រើងប្រះស្មាស្លៀកខោខ្លីពណ៍ស ពាក់អាវយឺតពណ៍ក្រហមដៃខ្លី ពាក់មួកទាហ៊ានមានស៊ីញតករឹមត្រូវនិងស្បែកជើងផ្ទាត់នោះ ។ បានប្រាប់ថាខ្លួនឈ្មោះមាស សារិទ្ធ គឺជាកូនប្រុស លោកមាស សារ៉ាន់ ដែលជាអ្នកចម្រៀង ជាអ្នកបើករថយន្តទៀតផង ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបាន បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដែរ ។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកម្រោលតែម្ដង ។ ខណៈនោះមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ ហើយរហូតដល់ម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែលទើបម្ចាស់យករថយន្តស្ទូចទៅស្ទូចរថយន្តនេះចេញពីទឹកទៅធ្វើការជួសជុលដោយខ្លួនឯង ៕