
ភ្នំពេញ៖ ស្រីស្អាត បើករថយន្តបុករថយន្តមួយគ្រឿងទៀតនៅក្រោយវិទ្យាល័យ ព្រះស៊ីសុវត្ថិ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតតាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវ៥១ ក្នងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។




បើតាមសម្តីនារីរូបស្រស់បានប្រាប់ថា រូបគាត់ជាអ្នកបើកបររថយន្ត ហាយប្រីត និងមានមិត្តភ័ក្តប្រុសស្រី២នាក់ទៀត រួមដំណើរជាមួយ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៨ ពីកើតទៅលិច ក្នុងល្បឿងលឿន តែពេលមកដល់ចំណុចផ្លូវបំបែកជាបួនកែងផ្លូវ៥១ នៅក្រោយវិទ្យាល័យព្រះស៉ីសុវត្ថិនោះ រូបគាត់មិនបានបន្ថយល្បឿនទេ ក៏ស្រាប់តែមានរថយន្ត CRV នោះបើកចេញមក ទើបគាត់ព្យាយាមកាច់ចង្កូតគេចចេញដែរ តែគេចមិនផុតក៏ជ្រុលទៅបុកចំរថយន្តខាងមុខ រួចក៏រេចង្កូតក្លាយជាបែបហ្នឹងតែម្ដង តែសំណាងល្អ មិនបង្កអោយមានអ្នករងរបួសនោះទេ។


(មានវិដេអូ)
ប្រភព៖ FB