រថយន្តមួយគ្រឿង បើកបរដឹកកម្មករសំណង់ទៅធ្វើការ បានក្រឡាប់ធ្លាក់ចេញពីផ្លូវ ចូលទៅលើឆ្នេរខ្សាច់កន្ទុយនាគបង្ករឲ្យកាភ្ញាក់ផ្អើលទាំងព្រលឹម

ក្រុងព្រះសីហនុ៖ ហេតុការណ៍ដ៍គួឲ្យភ្ញាក់ផ្អើលមួយនេះបានបង្ករឡើងនៅវេលាម៉ោង ជិត៧ព្រឹក ថ្ងៃ១៩ មិថុនា ២០១៨នេះ បណ្តាលអោយកម្មករនិងអ្នកជិះក្នុងរថយន្តនេះជាង២០នាក់រងរបួសធ្ងន់.ស្រាល បច្ចុប្បន្នកំពុងស្ថិតនៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។


បើតាមប៉ូលីសចរាចរណ៍បានអោយដឹងថា រថយន្តនេះទំនងជាបើកលឿនចំណុចផ្លូវកោង រួចហ្វ្រាំងមិនសុី ទើបយកចង្កូតមិនបានបណ្តាលអោយក្រឡាប់បែបនេះ និងថាសំណាងដែរ ដែលរថយន្តក្រឡាប់ធ្លាក់ទៅលើឆ្នេរខ្សាច់ ដែលអាចជួយកាត់បន្ថយការប៉ះទង្គិចដល់អ្នកជិះក្នុងរថយន្តធ្ងន់ធ្ងរ ហើយកម្មករសំណង់ជាច្រើននាក់ដែលរងរបួសនោះ បានកំពុងដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB