នៅថ្ងៃទី ២១ ខែមិថុនាកន្លងទៅថ្មីៗនេះ សមាជិក ២ រូបរបស់ក្រុម SHINee គឺលោក Minho និង Taemin ត្រូវបានអញ្ជើញអោយចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី KBS CoolMusic Show ។ ក្នុងអំឡុងពេលកម្មវិធីដំណើរការ អ្នកគាំទ្រម្នាក់បានសួរសំណួរមួយថា “តើអ្វីទៅជារបស់ថ្មីបំផុតដែលអ្នកបានទិញ?” Taemin បានឆ្លើយថា ៖ “ខ្ញុំបានទិញក្រែមសំរាប់លាបរាងកាយ ព្រោះស្បែករបស់ខ្ញុំបានស្ងួតយ៉ាងខ្លាំងនៅពេលខ្ញុំហាត់រាំជាច្រើនម៉ោងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ បន្ទាប់មកជាវេនរបស់ Minho ហើយគាត់បានឆ្លើយថា ៖ “ខ្ញុំបានទិញក្លឹបវាយកូនហ្គោលមួយ។ ខ្ញុំទើបតែចាប់ផ្តើមរៀនលេងកីឡានេះទេ ប៉ុន្តែខ្ញុំមានទម្លាប់អាក្រក់មួយគឺ ខ្ញុំចូលចិត្តបោះដងកូនហ្គោលចោលនៅពេលដែលខ្ញុំវាយមិនចូល។ នៅពេលសួរអំពីផែនការរបស់ពួកគេនៅអាយុ ៣០ ឆ្នាំ Minho បាននិយាយថា ៖ “ខ្ញុំចង់ចាប់ផ្តើមគ្រួសារនៅពេលដែលខ្ញុំមានអាយុ ៣០ ឆ្នាំ”។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ តារាចម្រៀងម្ចាស់បទ Ring Ding Dong រូបនេះ មានអាយុ ២៧ ឆ្នាំហើយ។





