Yura សមាជិក​ក្រុម Girl’s Day ត្រូវ​បាន​ជ្រើសជា​ពិធី​ការនី​​​សម្រាប់​​កម្មវិធី​បវរ​កញ្ញា​ឯក​កូរ៉េ​ឆ្នាំ​​ ២០១៨

ផលិត​កម្ម Dream T Entertainment បាន​បង្ហើបថា Yura ត្រូវ​បាន​ជ្រើសរើស​ជា​ពិធី​ការនី​​ក្នុង​កម្មវិធី បវរ​កញ្ញា​ឯក​កូរ៉េ​ឆ្នាំ​ ២០១៨ នេះ​។ Hankook Ilbo E & B ដែល​ជា​ម្ចាស់​​ឧបត្ថម្ភ​ធំ​នៃ​ព្រឹត្តិការណ៍​នេះ​ក៏​បាន​សម្តែង​​នូវ​ការ​រីក​រាយ​ចំពោះ​ការ​ចូល​រួម​របស់ Yura ផង​ដែរ។ អ្នក​តំណាង​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​នេះ​បាន​បញ្ជា​ក់ថា ៖ “​យើង​ជឿ​ជាក់​លើស​ម្រស់ ភាពឈ្លាសវៃ និង​សមត្ថភាព​របស់ ​Yura នាង​នឹង​ធ្វើ​បាន​ល្អ​ក្នុង​កំឡុង​ពេល​កម្មវិធី​ដំណើរ​ការ ។ ក្នុង​ពេល​សម្ភាសន៍​ជា​មួយ​អ្នក​កាសែត Yura បាន​និយាយ​ថា ៖ “​ខ្ញុំ​ធ្លាប់​មាន​ក្ដីស្រម៉ៃ​ចង់​ធ្វើ​ជា​ពិធី​ការនី​ក្នុង​កម្មវិធី​បវរ​កញ្ញា​ឯក​កូរ៉េ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ។ ពេល​នេះ​ក្ដីស្រម៉ៃ​របស់​ខ្ញុំ​បាន​ក្លាយជា​ការ​ពិត​ហើយ ខ្ញុំ​ពិត​ជា​មាន​មោទនភាព និង​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ដ៍​ល្បីល្បាញ ដែល​ពោរ​ពេញ​ទៅ​ដោយ​បេក្ខជន​មាន​រូបសម្រស់​ស្រស់​ស្អាត និង​មាន​សមត្ថភាព​ខ្ពស់​”។ កម្មវិធី​បវរ​កញ្ញា​ឯក​កូរ៉េ​ ២០១៨ នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ០៤ ខែ​កក្កដា​ វេលា​ម៉ោង ៧ យប់​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្ត៍ KST និង​តាម​វេបសាយ MBC Every1 និង MBC Music។