ទាំងព្រឹកព្រលឹម ផ្ទះឈើរបស់ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការឆេះបំផ្លាញ ដោយគ្រោះអគ្គិភ័យខណ្ឌមានជ័យ…(ចុចអានបន្ត)

ភ្នំពេញ) ផ្ទះឈើរបស់ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការឆេះបំផ្លាញជាបន្តបន្ទាប់ ដោយគ្រោះអគ្គិភ័យដ៏កំណាចទាំងព្រឹកព្រលឹមអុល នៅខាងក្រោយវត្តសន្សំកុសល។

បើតាមសេចក្ដីរាយការណ៍ គ្រោះអគ្គិភ័យដ៏កំណាចនេះ បានកើតឡើងនាវេលាម៉ោង៥៖១០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ចំណុចខាងក្រោយវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវឆេះបំផ្លាញភ្លាមៗផងដែរ។

សេចក្ដីការណ៍បន្តថា កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ក៏បានចុះអន្តរាគម៍ភ្លាមៗផងដែរ ប៉ុន្តែដោយទីតាំងកើតហេតុមិនអំណោយផល គឺផ្លូវចូលតូចចង្អៀត ទើបរថយន្តពន្លត់អគ្គិភ័យចូលបានតែម្ដងមួយរថយន្តតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យភ្លើងឆេះបន្តបន្ទាប់ពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងសន្ធោសន្ធៅ។

សូមបញ្ជាក់ថា ផ្ទះដែលរងការឆេះនេះ គឺធ្វើពីឈើប្រក់ស័ង្កសី ជាផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ៕