
(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃនេះ ទី២៥ ខែមិថុនា ឆ្នាំ ២០១៨ កំលាំជំនាញខេត្តបានចុះសហការណ៍ជាមួយកំលាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់អូរស្មាច់ បង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀនបាន ១ ករណី នៅចំណុចភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោកឧត្ដមសេនីយ៍ទោ មែន លី ស្នងការនគរបាលខេត្តបានឲ្យដឹងថា កម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃរហូតឈានមកដល់ការបង្ក្រាបករណីខាងលើនេះបានសម្រេច និងឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ លឿង សុភាព ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិអូខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនwy ចំនួន ១១២ គ្រាប់ ខៀវ ១គ្រាប់ និង មេតំហ្វេតាមីន ice ចំនួន ៦២ កព្ចាប់ស្មើរនិង ៦.៨៥ ក្រាម ថ្លឹងទាំងសំបកថង់ ទូរស័ព្ទដៃចំនួន ១ គ្រឿង និងថង់សំរាប់វេចខ្ចប់មួយចំនួនទៀត ។
បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនជនសង្ស័យ រួមទាំងភស្តុតាងទាំងអស់ខាងលើនេះទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕





(មានវិដេអូ)
ដោយ៖ សុវណ្ណ ដេត